សារព័ត៌មាន E!News បានចេញផ្សាយនៅពេលថ្មីៗនេះថា តារាសម្ដែងហូលីវូដ អ្នកនាង Angelina Jolie យល់ព្រមចុះកិច្ចព្រមព្រៀងជាមួយផលិតកម្ម Fremantle រយៈពេល៣ឆ្នាំក្នុងដឹកនាំសម្ដែង និងផលិតរឿងភាគឯកសារ «Without Blood» នៅក្នុងប្រទេសអ៊ីតាលី។ ការងារថ្មីមួយនេះ នឹងប្រតិបត្តិនៅដើមខែ ឧសភា ឆ្នាំ២០២២នេះ។

លោក Jennifer Mullin នាយកប្រតិបត្តិនៃផលិតកម្ម Fremantle បានលើកឡើងថា លោករំភើបណាស់ដែលបានអ្នកនាង Angelina Jolie ជាស្ត្រីដែលស័ក្ដសមបំផុតក្នុងដឹកនាំសម្ដែងរឿងភាគឯកសារមួយនេះ ដែលបានផ្ដោតសំខាន់ទៅលើ មនុស្សធម៌ និងកម្លាំងថាមពលនៃស្ត្រី។ មហិច្ឆតារបស់អ្នកនាង គឺជាកិច្ចការងារមនុស្សធម៌ទូទាំងពិភពលោក។ ផលិតកម្មបានរំពឹងទុកថា ភាពច្នៃប្រតិដ្ឋនៃភាពយន្ដ នឹងត្រូវលេចរូបភាពជាច្រើនតាមរយៈគំនិតអ្នកនាង Angelina Jolie ផ្ទាល់ ។

យ៉ាងណាមិញ អ្នកនាង Angelina Jolie ក៏បានលើកឡើងដែរថា «ដើម្បីឱ្យមានសេរីភាពនៃគំនិតច្នៃប្រតិដ្ឋនៃការនិទានរឿងទៅកាន់ទស្សនិកជនទូទាំងពិភពលោក នេះគឺជាចំណុចសំខាន់នៃកិច្ចព្រមព្រៀងនេះរវាងខ្ញុំ និងផលិតកម្ម Fremantle ។ ខ្ញុំ​រំភើប​ចិត្ត​ដែល​បាន​ធ្វើ​ការ​ជា​មួយ​នឹង​ក្រុមការងារ​ដែល​មាន​ចំណង់​ចំណូល​ចិត្ត និង​សម្លឹង​ឆ្ពោះ​ទៅ​មុខចំពោះ​ទស្សនវិស័យ​អន្តរជាតិ និងកិច្ចការងារមនុស្សធម៌»។

ជាមួយគ្នានេះដែរ ក៏មានការរំពឹងទុកថារឿងភាគឯកសារ «Without Blood» គ្រោងនឹងចាក់បញ្ចាំងនៅក្នុង Netflix ដូចស្នាដៃភាពយន្ដឯកសាររឿង « First They kill My Father» ដើម្បីឱ្យមហាជនទូទាំងពិភពលោកបានទស្សនា៕

Telegram-Troryorng
Share.