ភ្នំពេញ៖មានហេតុគ្រោះចរាចរណ៍ មួយបានកើតឡើងកាលពីវេលា ម៉ោង9និង20នាទីយប់ថ្ងៃទី04ខែមីនា ឆ្នាំ 2022 នៅតាមបណ្តោយផ្លូវ217 សង្កាត់ស្ទឹងមានជ័យទី2 ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមាន រថយន្តស៊េរីទំនើប បើកបរដោយបុរសម្នាក់ បានគេចពីកង់បីមួយគ្រឿង រួចជ្រុលឡើងលើក្បាលនាគ ពុះចែកទ្រូងផ្លូវ រងការ ខូចខាតយ៉ាងដំណំ និង អ្នកបើកបររងរបួសស្រាល។

ប្រភពព័ត៌មានពីបុរសរងគ្រោះ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ ខ្លួនបានបើករថយន្ត មួយគ្រឿងម៉ាក Lexis Nx200t ពណ៌សពាក់ស្លាកលេខ ភ្នំពេញ 2AY-8756 ធ្វើដំណើរតាមបណ្តោយផ្លូវ 217 ទិសដៅពីត្បូងជើង លុះមកចំណុចកើតហេតុ ក៏មានកង់បីមួយទៀតមិនចាំស្លាកលេខ បានបើកពីមុខ រថយន្តរបស់គាត់ រួចជាន់ ហ្វ្រាំងអកសឺ ខ្លួនក៏បានបួងចង្កូតគេចឡើងលើក្បាលនាគពុះចែកទ្រូងផ្លូវតែម្តង បណ្តាលអោយខូចខាតរថយន្ត តែសំណាងល្អអ្នកបើកបររងរបួសស្រាល។

ក្រោយពេលកើតសមត្ថកិច្ចជំនាញ ចរាចរណ៍ផ្លូវគោក បានចុះមកដល់ចំណុចកើតហេតុ និង បានវាស់វែង រួចយករថយន្តខាងលើទៅរក្សាទុក រង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖លី សុភ័ស្ត

Share.