តាមរយៈសារព័ត៌មាន CNN បានចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះឱ្យដឹងថា តារាសម្ដែង Mila Kunis និង Ashton Kutcher បានប្រកាសបរិច្ចាគប្រាក់ផ្ទាល់ខ្លួនចំនួន ៣លានដុល្លារសម្រាប់ជួយដល់ប្រជាជនភៀសខ្លួនចេញពីអ៊ុយក្រែន។

តារាស្រីរូបនេះ និងស្វាមី ប្ដេជ្ញាចិត្តស្វែងជំនួយមនុស្សធម៌សម្រាប់ជួយប្រជាជនអ៊ុយក្រែន និងជនភៀសខ្លួនពីអ៊ុយក្រែនទាំងអស់ដែលកំពុងរងគ្រោះក្រោមការឈ្លានពានរបស់ប្រទេសរុស្ស៊ី។ សាវតារតារាសម្ដែង Mila Kunis គឺកើតនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៨៣ ហើយនៅឆ្នាំ១៩៩១ នាងនិងក្រុមគ្រួសារដែលជាជនជាតិជ្វីហ្វបានភៀសខ្លួនពីអ៊ុយក្រែន ទៅរស់នៅសហរដ្ឋអាមេរិក។

ពេលនេះនាង និងស្វាមី បានធ្វើការសហការជាមួយមូនិធិ GoFundMe និងអង្គការមនុស្សធម៌អន្ដរជាតិ Flexport.org និង Airbnb.org ក្នុងការដាក់គោលដៅស្វែងរកជំនួយក្នុងទំហំទឹកប្រាក់ ៣០ លានដុល្លារ ដើម្បីជួយដល់ជនភៀសខ្លួនអ៊ុយក្រែន។

យ៉ាងណាមិញតារាអ៊ុយក្រែនម្នាក់មានឈ្មោះ Black Swan បានបង្ហោះនៅលើគេហទំព័ររកជំនួយសម្រាប់អ៊ុយក្រែន ដោយលើកឡើងថា «ថ្ងៃនេះខ្ញុំជាជនជាតិអ៊ុយក្រែនពិតជាមានមោទនភាពណាស់ សម្រាប់មនុស្សធម៌ប្រជាជនអ៊ុយក្រែន និងភាពក្លាហានរបស់ប្រជាជនអ៊ុយក្រែនក្នុងការក្រោកតស៊ូ ដែលសមនឹងទទួលបានជំនួយទាំងនេះ ក្នុងកាលៈទេសៈដែលពួកគេត្រូវការបំផុត»។

Telegram-Troryorng
Share.