ក្រោយពីបញ្ចេញវីដេអូសកម្មភាពក្រៅឆាកសម្ដែង MV ថ្មីរបស់តារាចម្រៀង តន់ ចន្ទសីម៉ា ដែលសម្ដែងនៅមុខប្រាសាទអង្គរវត្ត មហាជនអ្នកគាំទ្រមានការចាប់អារម្មណ៍ និងពោលសរសើរចំពោះការរៀបចំឈុតសម្លៀកបំពាក់ថ្មីដែលច្នៃចេញពីក្រមាសូត្រខ្មែរ និងបានបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរទៅកាន់ពិភពលោកបានឃើញ។

តាមការបង្ហោះនៅលើហ្វេសប៊ុក គេបានឃើញថា មួយឈុតដែលតារាស្រីរូបនេះបានស្លៀកក្នុងការសម្ដែង MV នេះ គឺបានច្នៃប្រតិដ្ឋចេញពី កន្សែង​សូត្រ​និង​សម្លុយ​ក្បាល​សូត្រ ដែលជាស្នាដៃកូនខ្មែរបង្កើតឡើងពីក្រុម Nob Dane SamAngkar ។ មិនតែប៉ុណ្ណោះ​ អ្វីដែលគេឃើញជាការកត់សម្គាល់ ការច្នៃម៉ូដឈុតសម្លៀកបំពាក់សម្រាប់ MV មួយនេះទាំងមូល គឺមានលំនាំឱ្យដូចទៅនឹងទង់ជាតិរបស់កម្ពុជា។

យ៉ាងណាមិញខ្ទង់ចំណាយសម្រាប់ការរៀបចំឈុតនេះ គេមើលឃើញថាមានទំហំធំ និងអាចសន្និដ្ឋានបានថា មានការចំណាយច្រើន ព្រោះដោយសារមានយុវតីដែលស្លៀកឈុតថ្មីៗដូចគ្នាៗជាច្រើននាក់ បានឈររាំនិងសម្ដែងជាមួយតារាស្រី តន់ ចន្ទសីម៉ា ផងដែរ។

បន្ទាប់ពីផ្ទុះការចាប់អារម្មណ៍ពីមហាជនខ្លាំងបែបនេះហើយ គេក៏បានឃើញតារាស្រី តន់ ចន្ទសីម៉ា និយាយបែបនេះនៅលើហ្វេសប៊ុករបស់ខ្លួនជាលើកដំបូង៖ «ស្រលាញ់អ្វីដែលខ្មែរមាន❤️❤️❤️❤️ ទន់ភ្លន់ តែរឹងមាំ នារីអាចធ្វើបាន 🥰🥰🥰🥰 »។ បទចម្រៀងថ្មីដែរ ត្រូវបានគេរំពឹងទុកថា នឹងផ្ទុះការគាំទ្រច្រើន ដោយសារបទនេះក៏បានបង្ហាញពីការលើកស្ទួយចំពោះជាតិសាសន៍ខ្មែរ និងការស្រឡាញ់វប្បធម៌ជាខ្មែរ។

យ៉ាងណាក្ដី តន់ ចន្ទសីម៉ា បានជាប់ឈ្មោះជាតារាចម្រៀង cam-pop របស់ផលិតកម្ម Galaxy Navatra ហើយនាងបទចម្រៀងដែលល្បីជា Viral ជាច្រើនបទដូចជា « Are You ok» និងបទ « Lambo Toy» ជាដើម។ល៕

Telegram-Troryorng
Share.