កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២​ នៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាម តារាចម្រៀង និងសម្ដែងភេទទី ៣ លោក​ ជួប កក្កដា ហៅ កញ្ញា រ៉ូលីន បានបង្ហោះរូបភាពឱ្យមិត្ដសិល្បៈ និងអ្នកគាំទ្របានដឹងថា កញ្ញាដាច់សរសៃពួរជើង ហើយនឹងត្រូវសម្រាកព្យាបាលយ៉ាងតិច១ខែទៀតទើបជា។ ដំណឹងដ៏ក្រៀមក្រំនេះ មិនត្រូវបាន រ៉ូលីន បញ្ជាក់ពីមូលហេតុគ្រោះថ្នាក់បណ្ដាលពីអ្វីនោះទេ។

ដោយសារត្រូវសម្រាករយៈ១ខែ កញ្ញា រ៉ូលីន ហាក់មានអារម្មណ៍បាក់ទឹកចិត្ត និងជាពិសេសគឺត្រូវខកខានការងារសិល្បៈជាច្រើនទៀត ដែលជាប្រភពចំណូលធំ។ រ៉ូលីន បានព្យាយាមលើកទឹកចិត្ដ និងឱ្យកម្លាំងចិត្ដខ្លួនឯងទេនៅអំឡុងពេលនេះ ហើយកញ្ញាក៏បានសុំទោសដល់ម្ចាស់កម្មវិធីទាំងអស់ដែលបានអញ្ជើញកញ្ញា ព្រោះអាក់ខានមិនបានទៅចូលរួម។

ថ្មីៗនេះ ចំពេលរដូវកាលច្រៀងការនេះដែរ រ៉ូលីន បានបង្ហោះសារខកចិត្តយ៉ាងខ្លាំង និងបានរៀបរាប់ថា ៖ «តើជីវិតនឹងជួបអ្វីទៀតនៅថ្ងៃខាងមុខ? គិតៗទៅខ្ញុំដូចជាចាញ់គ្រ​ប់យ៉ាងហើយ​ ហើយចាញ់សូម្បីតែចិត្តខ្លួនឯង​ ខ្ញុំព្យាយាមធ្វើជាមនុស្សរឹងប៉ឹង​ មនុស្សខ្លាំង​ ទាំងដែលខ្ញុំគ្មានកំលាំងតទល់និងអ្នកណាសោះ! រឿងខ្លះខ្ញុំខុសទាំងមិនដឹងខ្លួន​ របស់ដែលខ្ញុំស្រលាញ់ត្រូវមនុស្សនៅជិតៗខ្លួនយកទៅអស់​ 💔 ហើយឥឡូវត្រូវមកឈឺជើងរាប់ថ្ងៃ​ ចំពេលដែលជារដូវរកលុយ💥 តើជីវិតនៅសល់អ្វីទៀត? ​ នៅជួបរឿងឈឺចាប់ប៉ុន្មានដងទៀត? សុទ្ធតែជារឿងមើលមិនឃើញ​ ឫជីវិតខ្ញុំកើតមកសំរាប់តែលាងកម្មចាស់ដែលខ្ញុំមិនបានដឹងថា តើខ្ញុំបានសាងអ្វីមកខ្លះ! 💔😔»។

ទោះបីជាយ៉ាងណាក៏ដោយ គេក៏បានឃើញអ្នកគាំទ្រ comment ប្រាប់ទៅ រ៉ូលីន ថាឱ្យរឹងមាំ និងស៊ូជាមួយស្ថានភាពនេះឱ្យបាន។ ហើយខ្លះទៀតនិយាយថា កុំបាក់ទឹកចិត្តអី ក្រោយភ្លៀងមេឃនឹងស្រឡះហើយ!៕

Telegram-Troryorng
Share.