Lee Yoo Mi បាន​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​ «Yu Hui Yeol’s Sketchbook» របស់​ស្ថានីយ​ទូរទស្សន៍​ KBS ជាមួយ​នឹង​ដៃ​គូ​ Chan-Young Yoon ដែល​សម្ដែង​រឿង​ «All of Us Are Dead» ជាមួយ​គ្នា​ ដោយ​ក្នុង​ពេល​នោះ​ Lee Yo Mi បាន​ទម្លាយ​អាថ៌កំបាំង​ស្ដី​ពី​ជីវិត​របស់​ខ្លួន​។

នៅ​ក្នុង​ពេល​ផ្ដល់​សម្ភាសន៍​នោះ Lee Yoo Mi បាន​លើក​ឡើង​ថា​មុន​ពេល​សម្ដែង​រឿង​ភាគ​ល្បី​ទាំង​ពីរ​រឿង​គឺ​ «Squid Game» និង «All of Us Are Dead» កញ្ញា​មាន​អ្នក​ Follower លើ​ Instagram តែ​៤​ម៉ឺន​ Account ប៉ុណ្ណោះ​ ប៉ុ​ន្តែ​ក្រោយ​រឿង​​បញ្ចាំង​កញ្ញា​ទទួល​បាន​ការ​ស្រលាញ់​ចូល​ចិត្ត​ពី​អ្នក​ទស្សនា​ពី​គ្រប់​ទិសទី​ រហូត​ធ្វើ​ឱ្យ​មាន​អ្នក​ Follower កើន​ឡើង​រហូត​ដល់​ ៨​លាន​គណនី​ហើយ​គិត​មក​ដល់​បច្ចុប្បន្ន​នេះ​។

ពិធីករ​ Yu Hui Yeol បាន​ផ្ដល់​នូវ​ការ​ចាប់​អារម្មណ៍​ច្រើន​ចំពោះ​ជីវិត​នា​ពេល​កន្លង​មក​របស់​ Lee Yoo Mi គឺ​នៅ​មុន​ពេល​ដែល​កញ្ញា​មាន​ការងារ​សម្ដែង​កញ្ញា​ធ្វើ​ការ​ងារ​ក្រៅ​ម៉ោង​ច្រើន​ ដោយ​ក្នុង​នោះ​ Lee Yoo Mi បាន​ឆ្លើយ​ប្រាប់​ថា​​៖ «ខ្ញុំ​ធ្លាប់​ធ្វើ​ការងារ​ក្រៅ​ម៉ោង​ឱ្យ​ App ដឹក​ជញ្ជូន​អាហារ ដែល​ជា​ App មួយ​ដែល​គ្រប់​គ្នា​អាច​ចុះ​ឈ្មោះ​បាន​ ហើយ​ក៏​អាច​ជញ្ជូន​អាហារ​ឱ្យ​ភ្ញៀវ​ដោយ​ថ្មើ​ជើង​ ខ្ញុំ​បាន​ប្រើ​ពេលវេលា​ទំនេរ​មុន​ពេល​រឿង​ Squid Game បញ្ចាំង​ធ្វើ​ការងារ​នេះ​»

កាល​ណោះ​ខ្ញុំ​នៅ​ម្ដុំ​ Yoksam ដូច្នេះ​ខ្ញុំ​ទទួល​បាន​​ប្រាក់​ឧបត្ថម្ភ​​កាន់​តែ​ច្រើន​ដោយ​សារ​តែ​ម៉ោង​កក​ស្ទះ​គឺ​ចាប់​តាំង​ពី​ម៉ោង​២ រហូត​ដល់​ម៉ោង​៥​ល្ងាច​ ហើយ​ខ្ញុំ​បាន​ទទួល​សារ​ច្រើន​ខ្លាំង​ណាស់​ដូច​ជា​ «តើ​អ្នក​នឹង​សំរាក​ការងារ​នៅ​​ក្នុង​ម៉ោង​កកស្ទះ​នេះ​មែនទេ? ហេតុផល​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​ចង់​ធ្វើ​ការងារ​នេះ​»

បើ​ធ្វើ​ការងារ​នេះ​នៅ​ពេល​ដែល​មនុស្ស​កំពុង​រវល់​និង​ស្ទះ​ខ្លាំង​តម្លៃ​អាច​កើនឡើង​រហូត​ដល់​ ១២០០០វ៉ុន គឺ​​បាន​ន័យ​ថា​រក​ប្រាក់​គ្រាន់​បើ​ រហូត​មក​ដល់​ពេល​នេះ​ខ្ញុំ​មិន​ទាន់​លុប​ App នេះ​នៅ​ឡើយ​ទេ​។

នៅ​ពេល​បាន​ស្ដាប់​ដូច្នេះ​ Yu Hui Yeol បាន​សួរ​ទៅ​ Lee Yoo Mi ទៀត​ថា​នារី​វ័យ​ក្មេង​រូប​នេះ​ច្បាស់​ជា​ស្គាល់​ផ្លូវ​ច្បាស់​ទើប​អាច​ធ្វើ​ការ​អារ​ជា​ដឹក​អាហារ​បាន​មែនទេ​? សំនួរ​នេះ​ Lee Yoo Mi បាន​ឆ្លើយ​តប​ថា​ «មិនមែន​នោះ​ទេ​ ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មិន​សូវ​ស្គាល់​ផ្លូវ​នោះ​ទេ​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍នោះ​គឺ​ នៅ​ពេល​ដែល​យើង​បាន​លុយហើយ​ យើង​ច្បាស់​ជា​អាច​ផ្លូវ​ឃើញ​ ខ្ញុំ​គិត​ថា​រឿង​ផ្លូវ​ខ្ញុំ​មិន​អន់​ពេក​ទេ​ក្រោយ​ពី​បាន​ធ្វើ​ការងារ​នោះ​»

Telegram-Troryorng

 

Share.