យោងតាមការចុះផ្សាយរបស់គេហទំព័រ Eurosport បានឲ្យដឹងថាខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe អាចនឹងអវត្តមានការប្រកួតជើងទី២ ពានរង្វាន់ UEFA Champion League ទល់នឹង Real Madrid នៅយប់ថ្ងៃទីពុធ ឈានចូលព្រឹកថ្ងៃព្រហស្បត្តិ ខែមីនា វេលាម៉ោង៣:០០រំលងអធ្រាត្រ ក្នុងកីឡដ្ឋាន Santiago Bernabeu។

អំឡុងពេលហ្វឹកហាត់​របស់ក្លិប PSG គេសង្កេតឃើញថាខ្សែបម្រើ Idrissa Gueye បានជាន់ចំប្រអប់ជើង Mbappe បណ្តាល​ឱ្យខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះមានការឈឺចាប់យ៉ាងខ្លាំង។

ក្រៅពី Mbappe ក៏មានកីឡាករផ្សេងៗដូចជា៖ Sergio Ramos និង Ander Herrera ដែលមិនមានវត្តមាននៅក្នុងការប្រកួតជើងទី២ ជាមួយ Real Madrid ដោយសារបញ្ហារបួស៕

https://youtu.be/E9geJJpFBEc
Telegram-Troryorng
Share.