ហ្វេនជាអ្នកគាំទ្របានស្គាល់ និងស្ដាប់បទចម្រៀងកំពុងល្បីពេញនិយម «ផ្លូវទៅផ្ទះម៉ែក្មេក» ដែលជាការបកស្រាយដោយកញ្ញា ថាន់ នឿថង ក្នុងផលិតកម្ម HB production ។

កញ្ញា ថាន់ នឿថង

ជាក់ស្ដែងបទចម្រៀងមួយនេះ ត្រូវបានអ្នកចម្រៀងច្រើននាក់បាន​យក​ទៅច្រៀង Cover បន្តៗ រហូតដល់មានអ្នកចូលទៅ View នៅក្នុងបណ្ដាញសង្គមយូធូប មានចំនួនច្រើនជាងម្ចាស់បទដើម រហូតដល់ខ្ទង់ជាង ៤លានដងនៃចំនួនអ្នកទស្សនា (4.M.Views)។ តែបើតាមគេដឹង នេះមិន​មែន​បទ​ដំបូងទេ ដែលបទចម្រៀងរបស់តារាចម្រៀងស្រី ថាន់ នឿថង ត្រូវអ្នកចម្រៀង Cover យកទៅច្រៀង ហើយល្បីជាងម្ចាស់បទ នៅក្នុងនោះរួមមានដូចជាបទ «លង់ស្នេហ៍ប្រុសក្មេង» និងបទ«បេះដូងធ្លាយបាត» ជាដើម។ល។

ប្រសិនបើ នៅពេលអ្នកចម្រៀង Cover ដែលយកបទកញ្ញា ថាន់ នឿថង មួយចំនួនទៅច្រៀង ហើយមាន View ផ្ទុះជាងកញ្ញាដែលជាម្ចាស់បទបែបនេះ តើចំនុចកញ្ញាមានអារម្មណ៍ ក៏ដូចជាការយល់ឃើញយ៉ាងណាដែរ?

ដោយមិនលាក់លៀមយូរ កញ្ញា ថាន់ នឿថង បានឆ្លើយប្រាប់អ្នកសារព័ត៌មានត្រយងថា កញ្ញាមានអារម្មណ៍រីករាយ និងមិនបានអាក់អន់ស្រពន់ចិត្តអ្វីដែរ ព្រោះនេះគឺជាការបង្ហាញការគាំទ្រមកលើរូបកញ្ញា។ ថាន់ នឿថង និយាយថា ៖ «ចា៎អរគុណបងសម្រាប់សំណួរមួយនេះ! សំណួរនេះពិតជាមានពុកម៉ែ បងប្អូន ក៏ដូចជាអ្នកគាំទ្រ គាត់ក៏តែងតែបានធ្លាប់សួរសំណួរមួយនេះមកកាន់ប្អូនដែរ។ សម្រាប់អារម្មណ៍ប្អូនអាចនិយាយបានថា សប្បាយចិត្ត ពេលដែលបទចម្រៀងចេញទៅមានការគាំទ្រ ហើយឃើញមានអ្នកចម្រៀងផ្សេងៗយកទៅច្រៀងCoverបន្តជាច្រើន។ ចំពោះការគាត់យកទៅCoverបន្តមានការផ្ទុះViewច្រើនជាងប្អូន គឺប្អូនមិនបានមានការអាក់អន់ស្រពន់ចិត្តអ្វីដែរ។ ពេលខ្លះអ្នកគាំទ្រគាត់យល់ថា អ្វីទៅជាការច្រៀង Cover និងអ្វីជាបទ Original ហើយទោះបីជាអ្នកច្រៀង Cover ផ្ទុះជាងក៏ពិតមែន តែអ្នកគាំទ្រប្អូននៅតែបន្តគាំទ្រ និងទទួលបានការគាំទ្រ ពីបងប្អូនបន្តទៀតដដែរ»។

សម្ដីពិតរបស់កញ្ញា ថាន់ នឿថង បានស្រាយបញ្ជាក់ឱ្យមហាជនអ្នកគាំទ្របានស្ងប់ចិត្តហើយនៅពេលនេះ និងបានបញ្ជាក់ច្បាស់ៗ លែងមានមន្ទិលតទៀត។ នៅមិនទាន់អស់នៅឡើយទេ កញ្ញា ថាន់ នឿថង បានប្រាប់អ្នកសារព័ត៌មានត្រយងថា សព្វថ្ងៃនេះកញ្ញាមានកុងត្រាជាមួយផលិតកម្ម HB production ចំនួន៣ឆ្នាំ ហើយកញ្ញាកាន់តែមមារញឹកជាមួយការងារសិល្បៈជាច្រើន ទាំងសម្ដែងច្រៀងនៅលើឆាកតន្ត្រី និងការថតបទចម្រៀងថ្មីៗឱ្យផលិតកម្ម។

កញ្ញាបានរម្លឹកថា តាំងពីបញ្ចប់ការប្រឡងកម្មវីធីលំដាប់ថ្នាក់ពិភពលោកមក កញ្ញថា ខ្លួនទើបទទួលបានភាពជោគជ័យពី៧០ភាគរយទៅ៨០ភាគរយ ប៉ុណ្ណោះ រីឯការងារសិល្បៈមួយចំនួនក៏ទួលបានភាពជោគជ័យ ព្រោះដោយសារការស្រលាញ់ពីពុកម៉ែបងប្អូន និងអ្នកគាំទ្រផងដែរ ។ កញ្ញាថា ក្ដីរំពឹងទុកថាជោគជ័យទាំងស្រុងគឺនៅមិនទាន់មានទេ តែយ៉ាងណាកញ្ញានៅតែបន្ដទៅមុខនិងខំប្រឹងបន្ដទៀត ហើយនិងខិតខំបង្កើតនៅអ្វីដែលថ្មីៗប្លែកឱ្យពុកម៉ែបងប្អូនអ្នកគាំទ្របានឃើញអ្វីដែលថ្មីជាសមិទ្ធផលស្នាដៃរបស់កញ្ញា៕

សូមរីករាយកម្សន្ដទស្សនាបទ «ផ្លូវទៅផ្ទះម៉ែក្មេក» ពីកញ្ញា ថាន់ នឿថង៖

ទស្សនាវីដេអូ Big News៖

Telegram-Troryorng
Share.