រដ្ឋបាលខេត្តតាកែវនៅថ្ងៃនេះ បានសម្រេចបញ្ចប់ការបិទខ្ទប់ និងបើកដំណើរការឡើងវិញ នូវអាជីវកម្មរបស់ក្រុមហ៊ុនរួមទាំង ភូមិមួយចំនួនទៀត។
ក្រុមហ៊ុនដែលត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញនោះរួមមាន៖ក្រុមហ៊ុន ភីវី អ៊ីនដាសស្ទ្រី (ខេមបូឌា) ឯ.ក , ក្រុមហ៊ុន ហួរ លីម៉ី (ខេមបូឌា) ឯ.ក , ក្រុមហ៊ុន លីន តុន មេនូហ្វេកធើរីង ឯ.ក និងក្រុមហ៊ុន លួន វៃ ថេកស្តាយ ឯ.ក ក្នុងស្រុកបាទី។
ចំណែកតំបន់បើកដំណើរការឡើងវិញរួមមាន ភូមិត្រាំខ្នារ និងភូមិត្រពាំងឫស្សី ក្នុងឃុំសូភី ស្រុកបាទី៕



