Saturday, September 23 Login

​១​- ​ការ​អប់រំ​ ​អប់​បង្ហប់​ផ្សែង​ ​ឬ​បង្ហប់​ចំហាយ​។​ ​ប្រហាត់​ចិត្ត​ ​ឬ​បង្វឹក​ចិត្ត​ ​ជួសជុល ​ចំណេះវិជ្ជា​ ​ឫ​កិរិយា​មារយាទ​ ហ្វឹកហាត់​ឱ្យ​ស្ទាត់​ជំនាញ​ជាង​មុន​ ​កែ​ឲ្យ​បាន​ល្អ​ជាង​មុន​ជា​លំដាប់​។​ ​ខំ​ប្រឹង​បំពេញ​ឧបនិស្ស័យ​ឱ្យ​បរិបូរណ៍​ ខំ​កសាង​សន្សំ​បុណ្យ​កុសល​ទុក​ពុំ​ឱ្យ​មាន​ហ្មង​។​

​២​- ​ការ​អប់រំ​ ​ជា​ការ​បណ្តុះបណ្តាល​ ​និង​ការ​ណែនាំ ​ជា​ពិសេស​សម្រាប់​កុមារ​ និង​មនុស្ស​វ័យ​ក្មេង​ៗ​នៅ​ក្នុង​សាលារៀន​ ​ឬ​មហា​វិទ្យាល័យ​…..​។ល។​ ​ដោយ​ផ្តល់​ចំណេះដឹង​ ​ការ​អភិវឌ្ឍ​បំណិន​ ​ឬ​ការ​អភិវឌ្ឍ​ចរិក​លក្ខណៈ​ អំពី​ស្មារតី​ ​សីលធម៌​ ​និង​រូបកាយ​ដែល​បាន​មក​ពី​ការ​អប់រំ​ ​។​

​៣​- ​ការ​អប់រំ​ ​ជា​ចំណេះដឹង​ ​ដែល​ទំនាក់ទំនង​ជាមួយ​បរិបទ​ជា​ច្រើន​ ​ជា​ពិសេស​ជាមួយ​វិធីសាស្រ្ត​ នៃ​ការ​បង្រៀន​។​ ​ការ​សិក្សា​ក្នុង​សាលារៀន​ ឬ​បរិស្ថាន​នានា​នៅ​ចំពោះ​មុខ​ដែល​ប្រភព​ព័ត៌មាន​ផ្សេងៗ​គ្នា​ជា​បញ្ហា​សង្គម​ ​គ្រួសារ​។​

​៤​- ​ការ​អប់រំ​ ​ជា​ទង្វើ​នៃ​ការ​បណ្តុះបណ្តាល​ ​និង​បង្រៀន​នរណា​ម្នាក់​ ​ដោយ​ធ្វើ​យ៉ាង​ណា​ឱ្យ​គេ​យល់​ និង​ចេះ​បែងចែក​ចំណេះដឹង​ដោយ​បញ្ចេញ​ស្នាដៃ​នៅ​ក្នុង​ការ​បណ្តុះបណ្តាល​នោះ​។​

​ព្រះ​ភិក្ខុ​ ​ ឈាង​ ​ ផល្លី​
អនុ​ប្រធាន​ក្រុម​ការងារ​សិក្ខា​សាលា​ ​ និង​អប់រំ​សីលធម៌​​ ៣​ខេត្ត​

Share.

Leave A Reply