
១- ការអប់រំ អប់បង្ហប់ផ្សែង ឬបង្ហប់ចំហាយ។ ប្រហាត់ចិត្ត ឬបង្វឹកចិត្ត ជួសជុល ចំណេះវិជ្ជា ឫកិរិយាមារយាទ ហ្វឹកហាត់ឱ្យស្ទាត់ជំនាញជាងមុន កែឲ្យបានល្អជាងមុនជាលំដាប់។ ខំប្រឹងបំពេញឧបនិស្ស័យឱ្យបរិបូរណ៍ ខំកសាងសន្សំបុណ្យកុសលទុកពុំឱ្យមានហ្មង។
២- ការអប់រំ ជាការបណ្តុះបណ្តាល និងការណែនាំ ជាពិសេសសម្រាប់កុមារ និងមនុស្សវ័យក្មេងៗនៅក្នុងសាលារៀន ឬមហាវិទ្យាល័យ…..។ល។ ដោយផ្តល់ចំណេះដឹង ការអភិវឌ្ឍបំណិន ឬការអភិវឌ្ឍចរិកលក្ខណៈ អំពីស្មារតី សីលធម៌ និងរូបកាយដែលបានមកពីការអប់រំ ។
៣- ការអប់រំ ជាចំណេះដឹង ដែលទំនាក់ទំនងជាមួយបរិបទជាច្រើន ជាពិសេសជាមួយវិធីសាស្រ្ត នៃការបង្រៀន។ ការសិក្សាក្នុងសាលារៀន ឬបរិស្ថាននានានៅចំពោះមុខដែលប្រភពព័ត៌មានផ្សេងៗគ្នាជាបញ្ហាសង្គម គ្រួសារ។
៤- ការអប់រំ ជាទង្វើនៃការបណ្តុះបណ្តាល និងបង្រៀននរណាម្នាក់ ដោយធ្វើយ៉ាងណាឱ្យគេយល់ និងចេះបែងចែកចំណេះដឹងដោយបញ្ចេញស្នាដៃនៅក្នុងការបណ្តុះបណ្តាលនោះ។
ព្រះភិក្ខុ ឈាង ផល្លី
អនុប្រធានក្រុមការងារសិក្ខាសាលា និងអប់រំសីលធម៌ ៣ខេត្ត
