នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២២ តារា​ចម្រៀង​​ល្បី​ប្រចាំ​ផលិតកម្ម​ Galaxy Navatra កញ្ញា​ តន់ ចន្ទសីម៉ា បាន​ចេញ​មក​ទម្លាយ​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​​មួយ​ ​ដែលសឹង​តែ​មិន​គួរ​ឱ្យ​ជឿ បើ​សិន​ជា​សាមី​ខ្លួន​មិន​ចេញ​មក​និយាយ​ដោយ​ខ្លួន​ឯង​ទេ​នោះ​។

កញ្ញា​ តន់ ចន្ទសីម៉ា តារា​ចម្រៀង​ដ៏​លេច​ធ្លោនិង​នាំ​មុខ​គេ​មួយ​រូប​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម​រៀបរាប់​ពី​អតីតកាលរបស់​ខ្លួន​ ពោល​គឺ​រឿងពី​​កុមារភាព​។​ កាល​​ពី​ក្មេង ​កញ្ញា​​ធ្លាប់​ជា​មនុស្ស​​ម្នាក់​មាន​រូបរាង​ម៉ាប់​ (ធាត់​) រហូត​ជាប់​ឈ្មោះ​កាម៉ាប់​ថែម​ទៀត​ផង​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មិន​ដូច​មុន​ទៀត​ឡើយ​ ហើយ​ថែម​ទាំង​ផ្ទេរ​ឈ្មោះ​នេះ​ទៅ​ឱ្យ​បងស្រី​ ទីពីរ​និង​ប្អូន​ស្រី​ពៅ​របស់​ខ្លួន​វិញ​។

រូប​ភាព​នេះ​កញ្ញា​បាន​ដក​ស្រង់​ចេញ​ពី​ពិធី​ភ្ជាប់​ពាក្យ​របស់​បងប្អូន​​ដែល​បាន​រៀបចំ​ឡើង​តាំង​ពី​ថ្ងៃ​ទី​៥ ខែ​មីនា​ ឆ្នាំ​២០២២ ប៉ុន្តែ​ទើប​តែ​យក​មក​បង្ហោះ​ចែក​ចាយ​​លើ​បណ្ដាញសង្គម​ប៉ុណ្ណោះ។​

«កាល​ពី​ក្មេង​ម៉ាប់​ជាង​គេ​ ​ពី​ក្មេង​ឈ្មោះ​ហៅ​ក្រៅ​ ​កាម៉ាប់ ​😆😆😆​ ពេល​នេះ​ឈ្មោះ​ ​កាម៉ាប់​ ​សុំ​ផ្ទេរ​ហើយ​ទៅ​អោយ​ កូន​ទី​2 ​និង​កូន​ពៅ​ខ្ញុំ​កូន​ទី​3​ គឺ​ស្គម​វិញ​ហើយ​បង​ប្អូន​»

នៅ​ខាងក្រោម​ផុស​របស់​ម្ចាស់​បទ​ «Are You Ok?» រូប​នេះ​មាន​ហ្វេន​ៗ​ជា​ច្រើន​បាន​ចូល​មក​និយាយ​លេង​សើច​និង​សរសើរ​ថា​កញ្ញា​បច្ចុប្បន្ន​មាន​រូបរាង​ស្គម​ស្អាត​និង​​សមសួន​​ថែម​ទៀត​ផង​។​

ប៉ុន្តែ​ជា​រឿង​មួយ​គួរ​ឱ្យ​ស្ដាយ​ដែរ​ ដែល​តារា​ចម្រៀង​វ័យ​ក្មេង​ជា​កូន​ទី​៣​រូប​នេះ​ គ្រាន់​តែ​បង្ហោះ​រូប​បច្ចុប្បន្ន​មិន​បាន​ទម្លាយ​រូបភាព​ពី​កុមារ​ឱ្យ​ប្រិយមិត្ត​អ្នក​គាំទ្រ​បាន​ឃើញ​នោះ​ឡើយ​។​

ប្រភព៖ Facebook Ton ChanSeyma តន់ ចន្ទសីម៉ា

Telegram-Troryorng

Share.