AUM PATCHRAPA តារាសម្ដែងលំដាប់លេខ១របស់ប្រទេសថៃដែលអាចរក្សាតំណែងជាតារាស្រីលេចធ្លោបានយ៉ាងយូរច្រើនឆ្នាំមិនមានតារាស្រីរូបណាអាចជំនួសតំណែងបាន ជាពិសេសមិនថាតារារូបនេះផុសអ្វីឬធ្វើអ្វីនោះទេ រមែងទាញបានចំណាប់អារម្មណ៍ពីអ្នកគាំទ្រជានិច្ច។
សូមចុចត្រង់នេះ៖ ប្រវត្តិពិតតួស្រី Nanno ពូកែខ្លាំងរៀនចប់មហាវិទ្យាល័យនៅអាយុមិនទាន់ក្បាល២!
ថ្មីៗនេះ AUM PATCHRAPA ទើបតែបង្ហោះរូបភាពខ្លួនឯងស្លៀកខោខូវប៊យនិងអាវខើចបញ្ចេញក្បាលពោះរាបស្មើនៅលើ IG របស់ខ្លួនដែលមានឈ្មោះថា @aum_patchrapa ប៉ុន្តែលើសពីរូបរាងស្អាតនិងទាក់ទាញទោះជាអាយុក្បាលលេខ៤ហើយនោះគឺ ស្បែកជើងច្រើនម៉ាក ច្រើនម៉ូដែល សុទ្ធសឹងជា Brand ល្បីៗ ដែលរៀបចំដាក់តាំងក្នុងទូយ៉ាងមានរបៀបរៀបរយ ប្រៀបដូចជាហាងលក់ស្បែកជើងទំនើបមួយ។
អ្នកគាំទ្របានចូលមកខមមិននៅខាងក្រោមផុសរបស់ AUM ដែលភាគច្រើនចូលមកសរសើរពីភាពស្រស់ស្អាតរបស់តារាស្រីរូបនេះ ដែលមិនថាពេលវេលាកន្លងមកច្រើនឆ្នាំនៅតែរក្សាភាពក្មេងជាងវ័យបានយ៉ាងគង់វង្សមិនផ្លាស់ប្ដូរ។ នៅក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួន និយាយថាឃ្លាំងរក្សាទុកស្បែកជើងរបស់ AUM មានសុទ្ធតែ Brand ល្បីៗ បើសិនជារួបរួមតម្លៃទាំងអស់ចូលគ្នាអាចទិញរថយន្តយ៉ាងច្រើនគ្រឿង។
AUM គឺជាតារាស្រីដែលគ្រងតំណែងតារាឈានមុខជាច្រើនឆ្នាំ នៅក្នុងរង្វង់សិល្បៈថៃ តារាស្រីរូបនេះត្រូវបានគេមើលឃើញថាគឺជាសេដ្ឋីនីដែលមានប្រាក់រាប់រយលានព្រោះថ្លៃខ្លួនដែលតារារូបនេះទទួលបានការថតឃោសនា និង ភាពយន្តភាគមានតម្លៃខ្ពស់កប់ពពក៕
