ជា​ការ​ពិត​ណាស់​ តារា​កំប្លែង​និង​ពិធីករ​ល្បី​ឈ្មោះ​​អ្នក​នាង​ ផេនខេក​ បាន​រៀប​អាពាហ៍ពិពាហ៍​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មីនា​ ឆ្នាំ​២០២២​ កន្លង​នេះ​ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ស្រាប់​តែ​តារា​រូប​នេះ​បាន​ចេញ​មក​សុំ​ទោស​ភ្ញៀវ​កិត្តិយស​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​​ខ្លួន​ទៅ​វិញ​។

សូម​ចុច​អាន​ – ផេនខេក ប្រាថ្នា​ចង់​បាន​កូន​ជាមួយ​ស្វាមី​ ក៏​ប៉ុន្ដែ​ត្រូវ​រង់​ចាំ​ពេល​វេលា​ល្អ​សិន​

អ្នក​នាង ​ផេន​ខេក​ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា​ ឆ្នាំ​២០២២ ​បាន​ចេញ​មក​ប្រកាស​នៅ​លើ​ផេក​ផ្ទាល់​ខ្លួន​របស់​អ្នក​នាង​ ដែល​មាន​ខ្លឹមសារ​សុំទោស​ចំពោះ​ភ្ញៀវកិត្តិយស​ដែល​បាន​ចំណាយ​ពេលវេលា​មាន​តម្លៃ​ដើម្បី​ទៅ​ចូលរួម​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ខ្លួន​ ដោយ​ហេតុ​ថាកន្លែង​រៀបចំ​ពិធី​អ្នក​នាង​​ ​មិន​មាន​​សេវាអ៊ិនធឺណិត​ ធ្វើ​ឱ្យរាំង​ស្ទះ​ដល់​​ភ្ញៀវ​ដែល​ចង់​ចងដៃ​ការ​អ្នក​នាង​ មិន​អាច​ផ្ទេរ​ប្រាក់​ពីគណនី​របស់​គេ​ចូល​ទៅ​កាន់​គណនី​របស់​អ្នក​នាង​។

«នាងខ្ញុំផេនខេត សូមអធ្យាស្រ័យដល់ភ្ញៀវកិត្តិយសទាំងអស់គ្នាដែលគាត់អញ្ជើញចូលរួមពិធីមង្គលការរបស់នាងខ្ញុំកាលពីថ្ងៃទី09 ខែមីនា ឆ្នាំ2022 ដោយសារតែកន្លែងដែលនាងខ្ញុំរៀបអាពាហ៍ពិពាហ៍ គឺគ្មានសេវាទាល់តែសោះ ដូច្នេះ​ភ្ញៀវកិត្តិយសដែលបានសុំABAពីនាងខ្ញុំ ប៉ុន្តែគាត់បាញ់មិនកើតព្រោះគ្មានសេវា អញ្ចឹងគាត់អាចផ្ញើ​មក​ABA​នេះ​បាន​❤️ABA : 000757750 ( Vann SamNang) សូមខន្តីអភ័យទោសយ៉ាងខ្លាំង ដោយសារតែកន្លែងដែលប្រារព្ធពិធីគឺគ្មានសេវាអុីនធើណេតពិតមែន ទាំងអស់គ្នា ❤️❤️🙏»

ការ​ប្រកាស​សុំ​ទោស​របស់​អ្នក​នាង​ត្រូវ​បាន​ហ្វេន​ខ្លះ​លើក​ឡើង​ថា​ជា​យុទ្ធសាស្ត្រ​ទារ​ចំណង​ដៃ​ បែប​ឈាម​ត្រជាក់​ អ្នក​ណា​មិន​ទាន់​បាន​ចង​ដៃ​សូម​ឱ្យ​ប្រញាប់​ចង​ដៃ​។ល។

Telegram-Troryorng

Share.