រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសនៅថ្ងៃនេះថា យ៉ាងហោចណាស់មានអ្នកជំងឺកូវីដ១៩ ចំនួន៣០នាក់បានសះជាឡើងវិញ ខណៈដែលមានអ្នកជំងឺឆ្លងថ្មីចំនួន១០នាក់បន្ថែមទៀត។

អ្នកជំងឺកូវីដ១៩ ទាំង១០នាក់នេះ រួមមាននៅស្រុកបាធាយ ចំនួន០៦នាក់, ស្រុកស្រីសន្ធរ ០១នាក់, ស្រុកស្ទឹងត្រង់ ១នាក់, ស្រុកព្រៃឈរ ១នាក់ និងស្រុកកងមាស ១នាក់។

រដ្ឋបាលខេត្តកំពង់ចាម បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ទាំងអស់នេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ៕

Share.