
ក្លិបបាល់ទាត់អាយ.អេស.អាយ ដង្កោសែនជ័យ (ISI Dangkor Senchey FC) សមាជិកនៅក្នុងពានរង្វាន់លីគទី២កម្ពុជា (Cambodian League 2) បានបង្ហាញសមាជិកថ្មីនៅព្រឹកថ្ងៃច័ន្ទ ទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ នោះគឺកីឡាករ ប្រាក់ សុវណ្ណពិសិដ្ឋ ជាកូនប្រុសបង្កើតលោក ប្រាក់ សុវណ្ណារ៉ា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា។
កីឡាករ ប្រាក់ សុវណ្ណពិសិដ្ឋ ជាយុវជនថ្នាលនៅក្នុងក្លិបព្រះខ័នរាជស្វាយរៀង ហើយត្រូវដំឡើងឱ្យលេងក្នុងឈុតធំរបស់ក្លិប នៅឆ្នាំ២០១៩រូបគេបានផ្លាស់ទៅលេងនៅក្លិបសូលទីឡូអង្គរ នៅឆ្នាំ២០២០៕
