ការ​ប្រកួតនៅក្នុង​ក្រប​ខណ្ឌ Ligue 1 លីគកំពូលរបស់ប្រទេសបារាំង ដែលក្រុមបាល់ទាត់ PSG បាន​យកឈ្នះ​លើ​ក្រុម Bordeaux ដោយ​លទ្ធផល ៣-០ នៅ​​កីឡដ្ឋាន Parc des Princes ខណ:ខ្សែប្រយុទ្ធ Lionel Messi និង Neymar ត្រូវ​បាន​អ្នកគាំទ្រ​ក្រុម PSG ស្រែកជេរប្រមាថពេលប៉ះបាល់ម្តងៗ។

ហេតុការណ៍នេះកើតឡើងក្រោយក្លិប PSG ​បានធ្លាក់​ចេញ​ពី​ប្រកួត​ UEFA Champions League ត្រឹមវគ្គ​១៦ក្រុម​ ​ក្រោមថ្វី​ជើងអធិរាជស​ Real Madrid ក្នុងលទ្ធផលសរុបទាំង២ជើង ៣-២ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​២០២២កន្លង​ទៅ​នេះ​។

អំឡុងការប្រកួតគេសង្កេតឃើញថាប្រពន្ធរបស់ Messi គឺអ្នកនាង Antonella Roccuzzo ក៏បានអញ្ជើញចូលរួមទស្សនាផងដែរ ប៉ុន្តែមិនអាចជួយអ្វីបានឡើយ ពោលគឺបានត្រឹមតែឈឺចាប់ និងស្រក់ទឹកភ្នែក ក្រោយអ្នកគាំទ្រ PSG ធ្វើទង្វើបែបនេះដាក់ប្តីរបស់់ខ្លួន៕

https://youtu.be/IKlaIfMROo4
Telegram-Troryorng
Share.