ជាការពិតណាស់ការប្រកួត Miss Universe លើកទី៦៩ នៅក្នុងសហរដ្ឋអាមេរិកបានរកឃើញម្ចាស់ជយលាភីដែលនឹងក្លាយជាអ្នកគ្រងតំណែងបវរកញ្ញាចក្រវាឡពិភពលោកឆ្នាំ២០២០ហើយគឺបវរកញ្ញា Mexico បើក្រឡេកមកមើលអ្នកគាំទ្រកម្ពុជាដែលបានដាក់ក្ដីរំពឹងខ្ពស់ចំពោះ បេក្ខនារីបវរកញ្ញាចក្រវាឡកម្ពុជាកញ្ញា រ៉េត សារីតា ថានឹងអាចឈានឆ្ពោះទៅដល់ Top 21 មិនបានបង្ហាញពីការខកចិត្ត ខកបំណងនិងស្ដីបន្ទោសចំពោះបេក្ខនារីកម្ពុជានោះទេ ថែមទាំងពោលពាក្យលើកសរសើរនិងលើកទឹកចិត្តចំពោះបេក្ខនារីតំណាងប្រទេសកម្ពុជារូបនេះទៀត។
ថ្វីត្បិតតែ រ៉េត សារីតា មិនអាចចូលវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រតែអ្នកគាំទ្រនៅតែទទូចចង់ឃើញស្រីស្អាតស្រអែមស្រស់រូបនេះបន្តភារកិច្ចតំណាងកម្ពុជាក្នុងវេទិកា Miss International ជាបន្តទៀត។ ក្នុងនេះត្រយងសូមលើកយកនូវមតិយោបល់ខ្លះៗដែលជាការយល់ឃើញរបស់អ្នកគាំទ្រ (Fan) បានបញ្ចេញនៅបណ្ដាញសង្គម។
១. សិល្បការិនីពហុជំនាញ (ខាត់ សុឃីម)៖ អ្នកបានធ្វើយ៉ាងល្អហើយសម្រាប់កម្ពុជាខ្ញុំពិតជាមានមោទនភាពនិងកិត្តិយសណាស់ដែលមានស្ត្រីដូចអ្នកតំណាងប្រទេសខ្ញុំ សារីតាជាបវរកញ្ញាម្នាក់ដ៏អស្ចារ្យសម្រាប់ប្រទេសខ្ញុំ ប្រជាជនខ្ញុំ ដែលបានធ្វើអោយវិស័យបវរកញ្ញាកម្ពុជាកាន់តែមានសន្ទុះគាំទ្រឡើងទ្វេដង។អរគុណណាស់សម្រាប់ក្តីស្រឡាញ់និងតំណាងប្រទេសរបស់យើងលើឆាក Miss Universe 2020
មានអ្វីចង់និយាយទៅកាន់សារីតាទេ?IM SO PROUD OF YOU

២. Summer ៖ ជូនចំពោះសារីតា ទោះបីសារីតាមិនបានជាប់ចំណាត់ថ្នាក់ក្នុងចំណោម 21 នាក់ចុងក្រោយ តែសារីតាជានារីម្នាក់ដែលបានជាប់ចំណាត់ថ្នាក់លេខ 1 ក្នុងបេះដូងប្រជាជនកម្ពុជាគ្រប់គ្នាដោយស្វ័យប្រវត្តិ
Dear Sarita: You may not be able to enter Top 21, but you are automatically enter Top 1 in Cambodian’s heart #missuniverse2020 #missuniversecambodia #saritareth
៣. Page Royal Architect ៖ ទោះបីមិនបានចូលTOPក៏សារីតាធ្វើបានល្អ និង មានការសសើរពីអន្តរជាតិនិងឈានចូល TOPក្នុងឱកាសក្រោយទៀត។ យើងនៅតែមានមោទកភាពដែលសារីបានតំណាងកម្ពុជាអស់ពីកំលាំងកាយចិត្ត BE YOURSELF BE CONFIDENT
៤. TEn Zo ៖ ភាពជឿជាក់ ភាពស្រស់ស្អាតទាំងខាងក្នុងនិងខាងក្រៅ ចំណេះដឹង មានទាំងអស់ នៅតែមិនជាប់ Miss universe ចង់បានអីឱ្យប្រាកដ? ឬត្រូវឱ្យបវរកញ្ញា Perfect ( ទាំង catwalk , beauty appearance, Education….100%) ទាំងអស់? Nobody’s perfect #Sarita
៥. Bĭĭ Řŭm ៖ Cambodia មិនបានចូល Top ទេតែយ៉ាងណាយើងនៅតែស្រលាញ់និងគាំទ្រអ្នកជានិច្ចwe are love you Sarita Reth
៦. KimSrun SkyBoy ៖ កុំទៅខ្វល់ច្រើន sadអី មែនផែនដីរលាយណា មានឆ្នាំក្រោយៗទៀត សំខាន់កាស្រលាញ់មិនផ្លាស់ប្ដូរ love sarita
៧. News of beauty pageant ៖អ្នកល្អខ្លាំងណាស់ អ្នកខិតខំអស់ពីសមត្ថភាពហើយ ពេលនេះអ្នកបានបញ្ចប់ភារកិច្ចហើយ ពួកខ្ញុំមានមោទនភាពចំពោះអ្នក ខ្ញុំស្រលាញ់អ្នកខ្លាំងណាស់ សារីតា
នេះគ្រាន់តែមួយភាគតូចនៃពាក្យពេចន៍ អ្នកគាំទ្របានបង្ហោះនិងចែករំលែកនៅលើបណ្ដាញសង្គមដែលត្រយងលើកយកបង្ហាញដល់មិត្តអ្នកអានតែប៉ុណ្ណោះ ព្រោះនៅតាមផេក Beauty Pageant ធំដែលមាន Admin ជាបងប្អូនខ្មែរនិង Group Beauty Pageant កំពុងតែបង្ហោះសារលើកទឹកចិត្តនិងកោតសរសើរចំពោះសារីតាដែលធ្វើបានល្អនៅលើឆាកអន្តរជាតិ មិនមានមតិណាមួយរិះគន់ចំពោះកញ្ញានោះឡើយ៕
