ភ្នំពេញ៖ ផ្ទះល្វែងស្តុកទំនិញក្នុងបុរីមួយកន្លែងត្រូវបានអគ្គិភ័យឆាប់ឆេះយ៉ាងសន្ធោសន្ធៅរាលដាលឆេះរថយន្តពីរគ្រឿងដែលចតនៅមុខផ្ទះរងការខូចខាត បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះកើតឡើង កាលពីវេលម៉ោង៧នឹង១៥នាទីព្រឹក ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ស្ថិតនៅក្នុង បុរី ជីបម៉ុង ផ្លូវ៣៧១  ផ្ទះលេខ ៣២៣ សង្កាត់ចាក់អង្រែលេី  ខណ្ឌមានជ័យ  ររាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុម្ចាស់ផ្ទះបានបើកទ្វារលក់ឥវ៉ាន់ជាធម្មតា ក្រោយក៏ចេញទៅក្រៅរកទិញអីញ៉ាំមួយភ្លែតស្រាប់តែត្រឡប់មកវិញឃើញផ្សែង និងអណ្ដាតភ្លើងឆេះខ្មួលខ្មាញ់ចេញពីក្នុងផ្ទះរាលដាលឆេះដល់រថយន្តពីរគ្រឿងនៅខាងមុខផ្ទះទៀតយ៉ាងសន្ធោសន្ធៅបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងប្រញាប់រាយការណ៍ជូនដល់កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ជាច្រើនគ្រឿងធ្វើការបាញ់ពន្លត់ទៅវិញ។

ករណីអគ្គីភ័យជំហាននេះ ដំបូងសង្ស័យឆ្លងចរន្តអគ្គីសនីបង្កជាអគ្គីភ័យខូចខាតទ្រព្យសម្បត្តិទាំងស្រុងរួមនឹងរថយន្តចតនៅមុខផ្ទះពីរគ្រឿង ហេតុការណ៍អគ្គីភ័យនេះដែរ មិនបង្កឲ្យមានអ្នករងរបួស និងរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ខណៈនេះសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវបន្ត៕

Share.