អយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញសេចក្ដីថ្លែងការណ៍ជម្រាបជាដំណឹងជូនដល់សាធារណជនពាក់ព័ន្ធនឹងករណីមានរូបភាពអាសអាភាសជាច្រើនសន្លឹកត្រូវបានចែកចាយជាបន្តបន្ទាប់កាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១ ដែលបង្កើតឱ្យមានការភ័ន្តច្រឡំជាសាធារណៈថាជារូបភាពរបស់កញ្ញា មាន ពេជ្ររីតាដែលបង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្ដីថ្លៃថ្នូររបស់កញ្ញា ក៏ដូចជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្ដីថ្លៃថ្នូររបស់ស្ត្រី។ រហូតដល់មានការចាប់ឃាត់ខ្លួនលោក ឃន ឈុនដារ៉ាជាថៅកែ KOI និងភរិយាឈ្មោះ តាំង គីមហៀង ពីបទជួលមនុស្សប្រុស-ស្រីពីរនាក់ដែលមានភិនភាគស្រដៀងកញ្ញា មាន ពេជ្ររីតា និងឧកញ៉ា ហេង សៀថតជាវីដេអូឃ្លីប។
ក្រោយចាប់ខ្លួនអ្នកជំនួញវ័យក្មេងនិងភរិយាកាលពីថ្ងៃទី ១៥ខែ ឧសភាកន្លងទៅ កាលពីព្រឹកមិញនេះ (ថ្ងៃ១៧ខែឧសភា ឆ្នាំ២០២១ ) លោក ឃន ឈុនដារ៉ាទៅសាលាដំបូងរាជធានីដើម្បីបន្ដនីតិវិធី ក្រោយចាប់ខ្លួនពាក់ព័ន្ធការផ្ដើមគំនិតប្រឌិតរូបភាពអាសអាភាស ដោយអនុវត្តស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ធ្វើការសាកសួរនិងប្រមូលព័ត៌មាន។សូមអានសេចក្ដីថ្លែងការណ៍សាលាដំបូងរាជធានីភ្នំពេញខាងក្រោមនេះ៖

លោក ឃន ឈុនដារ៉ាក៏បានចេញលិខិតបំភ្លឺនិងសុំអភ័យទោសចំពោះករណីខាងលើដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះ៖

