កាលពីម៉ោង៣ ទៀបភ្លឺថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នេះ អ្នកគ្រូ ឱម យុវណ្ណាហៅអ្នកគ្រូស្រី បានទទួលមរណភាពដោយរោគាពាធ។

អ្នកគ្រូឱម យុវណ្ណា គឺជាអតីតគ្រូបង្រៀនរបាំបុរាណ (ឯកទេស នាង) នៃសាលាមធ្យមសិក្សាវិចិត្រសិល្បៈ។ ថ្មីៗនេះ អ្នកគ្រូគឺជាសមាជិកាមួយរូបដ៏សកម្ម ដែលបានចូលរួមជាមួយក្រុមការងារស្រាវជ្រាវឯកសាររបាំបុរាណ ដើម្បីចងក្រងឯកសារជាមូលដ្ឋាន នៃរបាំបុរាណខ្មែរ សម្រាប់ទុកឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សានិងស្វែងយល់។ ដំណឹងនៃមរណភាពរបស់អ្នកគ្រូ គឺជាការបាត់បង់ធនធានឆ្នើម និងសំខាន់របស់កម្ពុជា នៅក្នុងវិស័យវប្បធម៌ និងវិចិត្រសិល្បៈរបស់យើង។
សារព័ត៌មានត្រយងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធអ្នកគ្រូ ឱម យុវណ្ណាឬអ្នកគ្រូស្រីទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
