តារាកំប្លែង នីឡា និងស្វាមី បានរៀបមង្គលការនៅព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០២២ ដែលមានតារាសិល្បៈប្រុសស្រី និងអ្នកមុខអ្នកការជាច្រើននាក់បានចូលរួមជាភ្ញៀវកិត្តិយសអបអរអ្នកទាំងពីរ។ យ៉ាងណាមិញ តាមរយៈរូបភាពដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានធ្វើឱ្យមហាជនចាប់អារម្មណ៍ឃើញថា ឪពុករបស់កូនកំឡោះគឺជាអតីតតារាសម្ដែង ព្រីង ច័ន្ទបុត្រ ។

មកទល់សព្វថ្ងៃនេះ លោក ព្រីង ច័ន្ទបុត្រ ត្រូវបានគេដឹងថាមានវ័យ ៤០ឆ្នាំទៅហើយ ដោយលោកបានដកខ្លួនចេញពីវិថីសិល្បៈជាយូរឆ្នាំមកហើយ។ លោកត្រូវបានមហាជនចងចាំពីការសម្ដែងនៅបទចម្រៀង F4 របស់ផលិតកម្មព្រះវិហារ។ លោកក៏ត្រូវបានគេដឹងទៀតថា បានភ្ជាប់សាច់ភ្ជាប់ឈាមជាមួយភរិយាលោកជាម្ដាយកូនកំឡោះគឺ អ្នកនាង គឹ​ង សុខា ដែលត្រូវជា​ប្អូនស្រី​បង្កើត​របស់លោក​ជំទាវ គឹ​ង ចាន់ឌី ភរិយា​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម​ ​កាលថ្ងៃទី ២០ ខែ១០ ឆ្នាំ២០១២។

តាមសំណេរបស់លោក ព្រីង ច័ន្ទបុត្រ នៅថ្ងៃរៀបមង្គលការកូនប្រុស បានសរសេររៀបរាប់ថា ៖ « #ពិធីមង្គលការកូន១៩០៣_២០២២ 🙏 អរគុណវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ហ៊ុន ស៊ីណាត និងអរគុណនូវវត្តមានដ៏ថ្លៃថ្លារបស់លោកជំទាវ គន់គីម គឹង ចាន់ឌី ដែលបានចំណាយពេលដ៏មានតំលៃចូលរួមពិធីមង្គលការកាត់សក់ផងដែរ»។

ឪពុកក្មេក និងម្ដាយក្មេង របស់តារាកំប្លែងស្រី នីឡា តែងតែសម្ញែងភាពផ្អែមល្ហែមនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យមហាជនបានតាមដានជានិច្ច បើទោះបីជាលោកពេលនេះបញ្ចប់អាជីពសិល្បៈទាំងស្រុងហើយក៏ដោយ៕

Telegram-Troryorng
Share.