ថៃ​ – តារា​សម្ដែង​-ពិធីករ​ថៃ​លោក​ Koh Tee ឆ្នាំ​នេះ​រាសី​ស្រុត​ចុះ​ ជួប​ឧប្បត្តិហេតុ​ស្ទើ​រាល់​ថ្ងៃ​ ឈឺ​ខ្លួន​រហូត​ ពេល​នេះ​សាមី​ខ្លួន​ដែល​ធ្លាប់​ជា​មនុស្ស​​មិន​សូវ​ជឿ​លើ​រឿង​រាសី​ បាន​ប្រញាប់​គិត​គូ​រទៅ​រំដោះ​គ្រោះ​និង​កាត់​ឆុង​។

តារា​កំប្លែង​ល្បី​​ដែល​អ្នក​គាំទ្រ​ស្គាល់​ថា​នាង​ ផេនខេក ក្នុង​ភាពយន្ត​​រឿង​ «ខ្មោច​ត្រឡោក​បែក​» ឆ្នាំ​នេះ​មាន​វ័យ​៤២​ឆ្នាំ​ ជា​ឆ្នាំ​ដែល​ឆុង​បំផុត​ ឈឺ​ខ្លួន​គ្មាន​សឹង​រាល់​ថ្ងៃ​ ដោយ​ម្ចាស់​ខ្លួន​បាន​និយាយ​ពី​បញ្ហា​នេះ​នៅ​ក្នុង​ខណៈ​កំពុង​តែ​ធ្វើ​ពិធី​ក្រុង​ពាលី​រឿង​ភាគ​ថ្មី​របស់​ទូរទស្សន៍​ CH8។

តារា​រូប​នេះ​ចាប់​តាំង​ពី​ដើមឆ្នាំ​មក​គឺ​ជួប​តែ​រឿង​ស៊យ​រហូត​មិន​ថា​កន្ត្រៃ​គៀប​ដៃ​ អាលែកហ្ស៊ី​នឹង​សត្វ​ខ្ទួយ​ ពុល​ពង​អង្ក្រង​ ហើយ​ថ្មីៗ​នេះ​គឺ​ក្បាល​ទៅ​បុក​នឹង​ឡាំងសឹង​កំពុង​តែ​ក្ដៅ​ រហូត​រលាក​កើត​ជា​ពង​បែក​ ទោះ​ជា​ពេល​នេះ​ជា​ហើយ​ក៏​នៅ​សល់​សន្លាក​បន្តិច​បន្តួច​ដែរ​។

អ្នក​កំប្លែង​ឈាន​មុខ​គេ​មួយ​រូប​របស់​ថៃ​បាន​ទទួល​ស្គាល់​ថា​ ឆ្នាំ​នេះ​មិន​ដឹង​ជា​កើត​ស្អីទេ​ ឆ្នាំ​មុន​ធ្វើ​ដូច​គ្នា​តែ​ហេតុ​អី​ក៏​ឃើញ​កើត​អី​ លោក​និយាយ​ទៀត​ថា​លោក​អាច​នឹង​មិន​ប្រយ័ត្ន​ក៏​ថា​បាន​ លោក​បាន​និយាយ​ដែរ​ថា​ឆ្នាំ​នេះ​លោក​អា​យុ​៤២​ឆ្នាំ​ ឆ្នាំ​វក​ ពេល​នោះ​អ្នក​កាសែត​បាន​និយាយ​ថា​ឆ្នាំ​វក​ ឆុង​១០០​ភាគរយ​ គ្រាន់​តែ​ឮភ្លាម​លោក​បាន​ស្រែក​ដោយ​ភ្លាត់​សំឡេង​ ទើប​តែ​ដឹង​ ត្រូវ​តែ​ទៅ​កាត់​ឆុង​ហើយ​។

លោក Koh Tee បាន​និយាយ​ទៀត​ថា​កាល​ដែល​លោក​មិន​ដឹង​ថា​ឆុង​ឆ្នាំ​ឬអត់​ ព្រោះ​លោក​មិន​ដែល​មើល​រាសី​ ធម្មតា​លោក​មិន​សូវ​ចាប់​អារម្មណ៍​រឿង​រាសី​នោះ​ទេ​ លោក​ជា​មនុស្ស​ប្រភេទ​ជឿ​លើ​ខ្លួន​ឯង​ ជីវិត​យើង​ យើង​គឺ​ជា​អ្នក​កំណត់​។ ពេល​កើត​ឧប្បត្តិហេតុ​ សុំ​តែ​យើង​កុំ​ប្រមាទ​ ប្រាកដ​ជា​មិន​កើត​រឿង​អ្វី​ទេមែនទេ​? ប៉ុន្តែ​លើក​នេះ​មាន​​គិត​ថា​មិន​បាន​ប្រមាទ​ទេ​ ប្រើប្រាស់​ជីវិត​ដូច​រាល់​ៗ​ឆ្នាំ​ តែ​ឆ្នាំ​នេះ​តាំង​ពី​ដើម​ឆ្នាំ​មក​គឺ​ ឈឺ​ខ្លួន​រហូត​មក​។

តារា​រូប​នេះ​បាន​ទទួល​ស្គាល់​ថា​លោក​មិន​សូវ​ជឿ មិន​សូវ​មើល​រាសី​ ព្រោះ​ឱ្យ​តែ​មើល​ដឹង​តែ​មិន​សប្បាយ​ចិត្ត​ ប៉ុន្តែ​ពេល​ខ្លះ​​មាន​គេ​មក​ប្រាប់​យើង​ក៏​រឹងរូស​មិន​សូវ​ជឿ​ ព្រោះ​គិត​ថា​ឱ្យ​តែ​គិត​ល្អ​ និយាយ​ល្អ​ ហើយ​ធ្វើ​រឿង​ល្អៗ​ ប្រាកដ​ជា​មិន​មាន​អ្វី​កើត​ឡើង​ទេ​ ប៉ុន្តែ​ពេល​នេះ​រឿង​ខ្លះ​មិន​ជឿ​គ្រាន់​តែ​ស្ដាប់​ក៏​ម្យ៉ាង​ដែរ​ បាន​ដំណឹង​ឆ្នាំ​វក​ឆុង​១០០​ភាគ​រយ​ នេះ​ត្រូវ​កាត់​ឆុង​កំពុង​រក​កន្លែង​ ទៅ​ធ្វើ​ឱ្យ​កាន់​តែ​ច្រើន​ជាង​មុន​៕

សូមទស្សនាវីដេអូ Big News៖

Telegram-Troryorng

Share.