សារជាសំឡេងមានរយៈពេលជិត៥នាទី ដែលត្រូវបានមហាជនសន្មតថាជាសំឡេងរបស់អ្នកនាង ដេត ម៉ាលីណា អតីតភរិយាលោក ឌួង ឆាយ បានបែកធ្លាយចេញមកខាងក្រៅហើយត្រូវបានចែកចាយលើបណ្ដាញសង្គម។
នៅក្នុងសារជាសំឡេងដែលត្រូវបានចែកចាយបន្តគ្នាទាំងលើបណ្ដាញសង្គម ប្រព័ន្ធតេឡេក្រាម និងលើ YouTube ផងនោះគឺមានអត្ថន័យជារួមដែលស្រង់បានតាមរយៈការរៀបរាប់របស់អ្នកនាង ដេត ម៉ាលីណាគឺគំរោងធ្វើបាបពីអតីតឪពុកក្មេករបស់អ្នកនាងមកលើកូនប្រុសបង្កើតលោក ឌួង ឆាយ។
ក្នុងសារនោះក៏និយាយដល់ការផឹកស្រាស្រវឹងនៅខាងក្រៅរបស់អ្នកនាង «ដេត ម៉ាលីណា» ដែលភាគច្រើនអ្នកនាងច្រើនតែពិសារស្រារហូតដល់បាត់បង់ស្មារតីនិងមិនអាចបញ្ជាខ្លួនឯងបានទៀតផង។
ទោះជាសំឡេងបែកធ្លាយនេះត្រូវបានគេសន្មតថាជាសំឡេងរបស់អ្នកនាង ដេត ម៉ាលីណា តែក៏មិនអាចកំណត់បានមួយរយភាគរយថាជាសំឡេងរបស់អ្នកនាង ឬក៏យ៉ាងណានោះទេ ចំណែកគំរោងអ្វីនោះក៏មិនបានបញ្ជាក់ឱ្យប្រាកដប្រជានោះដែរ។ ម្យ៉ាងទៀតសំឡេងនោះអាចនឹងឆ្លងកាត់ការកាត់តមិនមែនជាសំឡេងសន្ទនាទាំងស្រុងនោះទេ ដូច្នេះ ត្រយងរងចាំស្វាគមន៍ជានិច្ចនូវរាល់ការបកស្រាយពីគ្រប់ភាគីពាក់ព័ន្ធក្នុងរឿងនេះទាំងអស់។
ដើម្បីជ្រាបកាន់តែច្បាស់សូមស្ដាប់សារជាសំឡេងខាងក្រោម៖
