ផ្អើលអស់អ្នកគាំទ្រ សម្រុកសុំជំនួយពីឧកញ៉ា ខេមរៈ សិរីមន្ត បន្ទាប់ពីលោកប្រកាសជួយក្មេងប្រុសលក់​លៀស​ហាល​ម្នាក់តស៊ូក្រោមដំណក់ទឹកភ្លៀង។ វីដេអូក្មេងប្រុសពាក់អាវក្រហមម្នាក់រុញរទេះលក់លៀសហាល អង្គុយយ៉ាងអស់សង្ឃឹមក្រោមដំណក់ទឹកភ្លៀង មិនត្រឹមតែធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុករំជួលចិត្ត និងចង់ផ្ដល់ជំនួញឱ្យនោះទេ សូម្បីតែតារាចម្រៀង​ និងជាឧកញ៉ាអចលនៈទ្រព្យ ខេមរៈ សិរីមន្ត ក៏រំជួលចិត្ត ហើយបង្ហោះនៅលើហ្វេសប៊ុកខ្លួន ចង់ផ្ដល់ជំនួយដល់ក្មេងប្រុសនោះ ព្រោះលោកមើលឃើញពីទឹកចិត្តនៃការតស៊ូក្នុងជិវិតរបស់គេ។

លោក ខេមរៈ សិរីមន្ត បានរៀបរាប់ឱ្យថា៖ «មានបងប្អូនណាស្គាល់ផ្ទះរឺលេខទូរស័ព្ទប្អូនម្នាក់នេះទេខ្ញុំពេញចិត្តការតស៊ូរបស់គាត់ចង់ជួយគាត់🙏🏻»។ យ៉ាងណាងមិញ ក្រៅពីតារាចម្រៀង និងជាឧកញ៉ារូបនេះ ប្រកាសឱ្យជំនួយហើយនោះ ក៏ប៉ុន្ដែប្អូនប្រុសខាងលើនេះ ក៏បានទទួលជំនួយមួយចំនួនពីសំណាក់មហាជនដែលមានទឹកចិត្តស្រណោះអាសូរដល់ប្អូនដែរ។ ផ្អែកលើការបង្ហោះរបស់លោក តាំង គឹមឡេង បានឱ្យដឹងថា ក្មេងប្រុសដែលបានរៀបរាប់ខាងលើនេះ មិនត្រូវបានបញ្ជាក់ឱ្យដឹងពីឈ្មោះពិតនោះទេ និងបានទទួលលុយជំនួយប្រមាណជិត ២០០០ដុល្លារ។

ដោយឡែក បន្ទាប់ពីការបង្ហោះរបស់លោក ខេមរៈ សិរីមន្ត នៅលើហ្វេសប៊ុករបស់លោក គេក៏ឃើញមានអ្នកគាំទ្រជាច្រើននាក់ សម្រុក Comment ក្នុងន័យសុំជំនួយពីលោកទៅកាន់ជនទីទាល់ក្រពិត។ មានអ្នកខ្លះលើកឡើងថា ៖ «បងសបងជួយក្មេងស្រីម្នាក់នៅ សង្កាត់ជ្រាវ ផង ជាកូនកំព្រាឪពុកម្តាយ ស្លាប់អស់ហើយ ក្រោយមកនៅជាមួយជីដូនកហើយជីដូនស្លាប់ចោលទៀត។ ហើយពេលនេះខ្វះខាត់ណាស់បង។ ខ្ញុំតែងជួយគាត់តែលូវខ្ញុំមិនសូវបានលទ្ធភាពជួយគាត់ទេ។ លេខខ្ញុំ បាទផ្ទាល់បង 087 623362 ។ គាត់នៅសង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប»។ ហើយក៏មានខ្លះទៀតថា៖ «បងគួតែជួយក្មេងម្នាក់នេះផង ក្រខ្លាំងណាស់ពុកម្តាយក៏មាជំងឺជាប់ខ្លួនទៀត បើបងចង់ជួយបងទាក់ទង់ខ្ញុំបានគ្រប់ពេល 0978235947 ជួយអ្នកក្រពិតប្រាកដគុណបុណ្យណាស់បង»។

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រនៅតែពោលសរសើរលោក ខេមរៈ សិរីមន្ត មិនដាច់ពីមាត់ និងទទូចឱ្យលោកបន្តសកម្មភាពមនុស្សធម៌បែបនេះរហូត។ ហើយមានមតិភាគច្រើននេះថា សរសើរលោក ខេមរៈ សិរីមន្ត នេះគឺជាទង្វើល្អចេញពីចិត្តពិតៗ មិនមែនជាការសម្ដែងអ្វីនោះទេ៕

Telegram-Troryorng
Share.