ថៃ – រយៈ​ពេល​ជាង​៩​ឆ្នាំ​ហើយ​ ដែល​រឿង​ភាគ​ថៃ​ « สุภาพบุรุษจุฑาเทพ ឬ សុភាព​បុរស​ត្រកូល​ជុថាថេប» បាន​បន្សល់​ប្រវត្តិសាស្ត្រ​បង្កើត​បាន​តារា​ថ្មី​ប្រុស​ស្រី​១០​ដួង​សម្រាប់​រង្វង់​សិល្បៈ​ថៃ​ យ៉ាង​ណា​មិញ​នៅ​ឆ្នាំ​២០២២​នេះ​ ស្ថានីយ​ទូរទស្សន៍​ CH3 បាន​ត្រៀម​​លើក​យក​រឿង​រ៉ាវ​តភ្ជាប់​​សាច់​រឿង​​សន្យា​ផ្សារសាច់ផ្សារ​ឈាម​រវាង​ត្រកូល​ទេវព្រហ្ម​ និង​ជុថាថេប មិន​ទាន់​បាន​សម្រេច​​ ដោយ​រឿង​នេះ​នឹង​បង្កើត​បាន​ជា​រឿងរ៉ាវ​ស្នេហា​ដ៏​សែន​រ៉ូមែនទិច​ម្ដង​ទៀត​ជាមួយ​នឹង​ Project «បេះដូង​ទេវព្រហ្ម​»។

តើ​បុរស​សង្ហា​និង​នារី​ស្រស់​សោភា​ណា​​​ខ្លះ​នឹង​មក​សម្ដែង​ក្នុង​រឿង​ទាំង​៥​ ​សម្រាប់​ Big Project របស់​ស្ថានីយទូរទស្សន៍​មួយ​នេះ​?

១.ลออจันทร์ (ល្អចន្ទ)

រឿង​រ៉ាវ​ស្នេហា​រវាងអ្នក​អង្គម្ចាស់​ ភូថៈណេត ជុថាថេប ឬ​លោក​ភូ បុត្រ​ច្បង​របស់​អ្នក​អង្គម្ចាស់​រ៉ាច់ឆានុន​ ជាមួយ​នឹង​ព្រះ​នា​ង​ម្ចាស់​ សយហ្វា មាន​តួនាទី​ជា​ប្រធាន​គណៈ​កម្មាការ​គ្រប់គ្រង​ហាង​ JT Center។

២.ขวัญฤทัย (ខ្វាន់ឬទ័យ)

វេជ្ជបណ្ឌិត​យោធា អ្នក​អង្គម្ចាស់​ ឆ័ត្រក្លៅ ជុថាថេប ឬ​លោក​ឆ័ត្រ ជា​បុត្រ​ច្បង​របស់​អ្នក​អង្គម្ចាស់​ ភុតធិផាត់​និង ក្រងកែវ ជា​ពេទ្យប្រចាំ​នៅ​មន្ទីរពេទ្យ​យោធា​ក្នុង​ខេត្ត​ឈៀងរ៉ាយ

៣.ใจพิสุทธิ์ (ចៃ​ភិសុទ្ធ)

អ្នក​អង្គម្ចាស់​រុណៈច័ក្រ ជុថាថេប ឬ​លោក​ច័ក្រ ជា​បុត្រ​ច្បង​របស់​អ្នក​អង្គម្ចាស់​ រុណៈភី ជាមួយ​នឹង​ផៀង​ក្វាន់​ បម្រើ​រាជការ​ជា​ទាហាន​សេះ​ការ​ពារ​ព្រះអង្គ​

៤.ดุจอัปสร (ដូច​ទេពអប្សរ)

អ្នក​អង្គម្ចាស់​ អឌិសន ជុថាចេប ឬ​លោក​ពេជ្រ ជា​បុត្រ​ច្បង​របស់​ អ្នក​អង្គ​ម្ចាស់​ ថៈរ៉ាថន ជាមួយ​នឹង​អ្នក​អង្គម្ចាស់ រ៉វីរ៉ាំផៃ បម្រើ​រាជ​ការ​ជា​ទាហាន​ ប៉ុន្តែ​ក្រោយ​មក​ចូល​មក​ជួយ​ការងារ​គ្រួសារ​វិញ​

៥.พรชีวัน (ផនជីវីន)

អ្នក​អង្គម្ចាស់​ សៈរុទ្ធ​ ជុថាថេប ឬ​ លោក សៈរុទ្ធ​ ជា​បុត្រ​ទោល​របស់​អ្នក​អង្គ​ម្ចាស់​ ប៉ៈវ៉នរុទ្ធ​ ជាមួយ​នឹង​អង្គ​ម្ចាស់​ វណ្ណរ៉ាក់សា មាន​តួ​នាទី​ជា​លេខាទូត​ ​ប្រចាំ​ស្ថានទូតថៃ​ នា​ក្រុង​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក​ ក្រោយ​មក​បាន​ផ្លាស់​ទៅ​ប្រចាំ​ការ​នៅ​ស្ថានទូត​ថៃ​​នា​ទីក្រុង​រ៉ូម​ ប្រទេស​អ៊ីតាលីវិញ។

ក្រោយ​បាន​បង្ហាញ​វត្តមាន​តួ​ឯក​ប្រុស​ស្រីទាំង​៥​ដួង​នេះ​រួច​ ហ្វេន​ៗ​កំពុង​តែ​អន្ទះសារ​ចង់​ដឹង​​ទស្សនា Big Project នេះ​ឆាប់​ៗ​៕

ប្រភព៖ Sanook

Telegram-Troryorng
Share.