នៅថ្ងៃទី២៥ ខែមីនានេះ ធនាគារស្ថាបនាបានឈានដល់សមិទ្ធផលថ្មីមួយទៀតក្នុងការក្លាយខ្លួនជាធនាគារពាណិជ្ជឈានមុខដែលផ្តល់សេវាទូទាត់ប្រាក់ឆ្លងប្រទេសតាមរយៈVisa B2B Connect ដំបូងគេនៅក្នុងប្រទេសកម្ពុជាជូនដល់អតិថិជនចាស់និងថ្មីទាំងអស់របស់ធនាគារ។ដំណោះស្រាយទូទាត់អាជីវកម្មឆ្លងប្រទេសដែលមានភាពបត់បែននឹងគ្របដណ្តប់ជាង១០៤ប្រទេសនិងតំបន់ព្រមទាំងទូទាត់បានជាង១០០រូបិយប័ណ្ណជុំវិញពិភពលោក។

businessman use 5g smart phone outdoor in the evening

លោកហ្វុងកៃជីនប្រធាននាយកប្រតិបត្តិនៃធនាគារស្ថាបនាបានមានប្រសាសន៍ថា៖ “«ចំណុចសំខាន់នៃអាជីវកម្មរបស់យើងគឺការប្តេជ្ញាចិត្តដ៏រឹងមាំក្នុងការផ្តល់ជូនអតិថិជននូវបទពិសោធន៍ល្អឥតខ្ចោះនិងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ការធ្វើប្រតិបត្តិការបង់ប្រាក់និងទទួលប្រាក់រហ័សហើយមានសុវត្ថិភាពគឺមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មគ្រប់ទំហំជាពិសេសនៅក្នុងបរិយាកាសធុរកិច្ចក្នុងតំបន់និងសកលដែលកំពុងមានការផ្លាស់ប្តូរមិនឈប់ឈរនាពេលបច្ចុប្បន្ននេះ។ Visa B2B Connect នឹងជួយដល់ប្រតិបត្តិការផ្នែកធុរកិច្ចរបស់ម្ចាស់អាជីវកម្មដែលជាអតិថិជនរបស់ធនាគារស្ថាបនាទាំងអស់ឲ្យទទួលបាននូវអត្ថប្រយោជន៍ពីភាពងាយស្រួលនៃការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេសយ៉ាងរហ័សនិងសុវត្ថិភាពតាមរយៈបណ្តាញសាខាដ៏ច្រើនរបស់យើង»

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងក្រុមហ៊ុនVisaប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា៖ “«ការធ្វើអាជីវកម្មនាពេលបច្ចុប្បន្នត្រូវការសមត្ថភាពទូទាត់ដែលមានតម្លាភាពរហ័សនិងងាយស្រួលគ្រប់គ្រង»។អ្នកស្រីបន្តថា៖ «សេវាកម្មVisa B2B Connectនឹងផ្តល់សិទ្ធិអំណាចដល់អតិថិជនរបស់ធនាគារស្ថាបនាក្នុងការបោះជំហានចូលទៅកាន់សេដ្ឋកិច្ចពិភពលោកជាមួយនឹងការទូទាត់អន្តរជាតិប្រកបដោយសុវត្ថិភាពខ្ពស់និងការចំណាយទាបជាងមុន»

សេវាកម្ម Visa B2B Connect ត្រូវបានដាក់ឲ្យដំណើរការសម្រាប់ប្រតិបត្តិការទូទាត់ប្រាក់ទាំងអាជីកម្មក្នុង និង ក្រៅប្រទេស។ ម្ចាស់ធុរកិច្ចនៅកម្ពុជា កំពុងតែរីករាយជាមួយនឹងការទូទាត់ដែលរលូន មានប្រសិទ្ធភាព ហើយយើងអាចព្យាករណ៍ពីគោលដៅពេញនិយមសម្រាប់ការទូទាត់ រួមមាន ប្រទេសថៃ សិង្ហបុរី ហុងកុង អឺរ៉ុប ចិន ជប៉ុន សហរដ្ឋអាមេរិក និងបង់ក្លាដែស។ Visa B2B Connect ផ្តល់នូវការតភ្ជាប់តែមួយគត់ទៅកាន់ពិភពលោក អនុញ្ញាតឲ្យម្ចាស់អាជីវកម្មអាចផ្ទេរប្រាក់ដោយផ្ទាល់ទៅគណនីអ្នកទទួល។ កត្តានេះដកចេញនូវធនាគារអន្តរការី ដោយកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗសម្រាប់ប្រតិបត្តិការនីមួយៗ។ ក្នុងពេលជាមួយគ្នានេះ វាផ្តល់របាយការណ៍អាជីវកម្មដែលអាចត្រួតពិនិត្យដោយផ្ទាល់ នូវតំលៃសេវា អត្រាប្តូរប្រាក់ និងពេលវេលាដែលប្រាក់បានទៅដល់អ្នកទទួល។ 

asian chinese banker explaining to her clients on investment plan in vip lounge
 
ធនាគារ ស្ថាបនា បានក្លាយជាធនាគារពាណិជ្ជឈានមុខដំបូងគេនៅកម្ពុជា
ដែលផ្តល់សេវា Visa B2B Connect ក្នុងការធ្វើប្រតិបត្តិការផ្ទេរប្រាក់សម្រាប់ពាណិជ្ជកម្មឆ្លងប្រទេស

Visa B2B Connect បំពាក់នូវស្រទាប់សុវត្ថិភាពជាច្រើន ដោយប្រតិបត្តិការនីមួយៗត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់។ លើសពីនេះ សម្រាប់ទិន្នន័យ និងព័ត៌មានលម្អិតរបស់ស្ថាប័ន ត្រូវបានការពារដោយបច្ចេកវិទ្យាបំប្លែងព័ត៌មានទៅជានិមិត្តសញ្ញា (tokenization technology) របស់ Visa ដែលអាចការពារម្ចាស់អាជីវកម្មបាន ក្នុងករណីមានការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មនេះ សូមអញ្ជើញទៅកាន់សាខារបស់ធនាគារ ស្ថាបនា ដែលនៅជិតលោកអ្នកបំផុត ឬ ទូរស័ព្ទទៅផ្នែកបម្រើសេវាកម្មអតិថិជនរបស់យើងតាមរយៈលេខ ០២៣ ៩៩៩ ០១០ ឬ ០៨១ ៩៩៩ ០១០។ សម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល និង សេវាកម្មរបស់ធនាគារ ស្ថាបនា សូមចូលទៅកាន់គេហទំព័រ www.sathapana.com.kh

កSmiling businessman and businesswoman discussing project at office workstation
  • អំពីធនាគារស្ថាបនា

ធនាគារ ស្ថាបនា ជាធនាគារពាណិជ្ជឈានមុខគេមួយក្នុង ព្រះរាជាណាចក្រកម្ពុជាដែលមានទ្រព្យសកម្មសរុបលើស ២.៤៤ពាន់លានដុល្លារអាមេរិក និងមានបុគ្គលិកច្រើនជាង ៤០០០នាក់។  ធនាគារមានបណ្តាញសាខាច្រើនជាង ១៧០ទីតាំង សេវាស្ថាបនាព្រីមារណ៍ ៣ទីតាំង និងអេធីអឹមជាង ២៥០កន្លែងទូទាំងប្រទេសដែលមានសមត្ថភាពពេញលេញដូចជាដាក់ប្រាក់ ដកប្រាក់ និងធ្វើការទូទាត់ប្រាក់។ ធនាគារ ផ្តល់ជូនអតិថិជននូវសេវាកម្មធនាគារពេញលេញ រួមមាន សេវាឥណទាន សេវាបញ្ញើ iBanking ប្រព័ន្ធធនាគារតាមទូរស័ព្ទដៃ ប័ណ្ណឥណពន្ធនិងឥណទាន សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស Western Union ហិរញ្ញវត្ថុពាណិជ្ជកម្ម និងសេវាផ្សេងៗទៀតជាច្រើន។ លើសពីនេះ ធនាគារមានការផ្តល់សេវាកម្មប្រមូលពន្ធគ្រប់ប្រភេទ ការបង់កម្រៃសេវាសាធារណៈជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសហការ ជាមួយក្រុមហ៊ុនផ្ទេរ និងទូទាត់ប្រាក់តាមរយៈទូរស័ព្ទរួមមានដូចជា វីង ផាយផេ ទ្រូម៉ាន់នី លីហួរវេរលុយ អ៊ី-ម៉ាន់នី និង បាគង ដើម្បីផ្តល់នូវភាពងាយស្រួល និងឆាប់រហ័សដល់អតិថិជនរបស់យើង។ អតិថិជនអាចធ្វើការស្នើរសុំត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុជាមួយ ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌាដែលជាដៃគូសហការ របស់យើងបានយ៉ាងងាយស្រួលតាមរយៈ Sathapana Mobile។

  • អំពីក្រុមហ៊ុន Visa Inc. 

Visa Inc. (NYSE: V) គឺជាក្រុមហ៊ុននាំមុខគេក្នុងបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមរយៈឌីជីថល ដែលជួយសម្រួលដល់ប្រតិបត្តិការរវាងអ្នកប្រើប្រាស់ ពាណិជ្ជករ ស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នរដ្ឋាភិបាលដែលពាក់ព័ន្ធ ច្រើនជាង 200 ប្រទេស និង តំបន់ ជារៀងរាល់ឆ្នាំ។ បេសកកម្មរបស់យើងគឺផ្សាភ្ជាប់ពិភពលោកទាំងមូល តាមរយៈការតភ្ជាប់បណ្តាញទូទាត់ប្រាក់ប្រកបដោយភាពច្នៃប្រឌិតថ្មី ងាយស្រួល អាចទុកចិត្តបាន និងមានសុវត្ថិភាពបំផុត ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាជីវករ និង សេដ្ឋកិច្ចមានការរីកចម្រើន។ យើងជឿជាក់ថាសេដ្ឋកិច្ចដែលរួមបញ្ចូលមនុស្សគ្រប់រូប នៅគ្រប់តំបន់ នឹងជួយដល់ការអភិវឌ្ឍនៅគ្រប់ទីកន្លែង ហើយយើងមើលឃើញថា នេះគឺជាមូលដ្ឋានគ្រឹះនៃចរន្តសាច់ប្រាក់។ ស្វែងយល់បន្ថែមតាមរយៈ Visa.com ៕

Share.