បទចម្រៀង «លក់គោយន្ត» ដែលជាសំនៀងដើមរបស់លោក Noly Record ត្រូវបានយកមកច្រៀងឡើងវិញ (Cover) ដោយយុវតីមួយរូបមានឈ្មោះថា Bee Emm ហើយទទួលបាននូវភាពល្បីល្បាញខ្លាំងទាំងលើ Facebook YouTube និង Tiktok រហូតមានអ្នកគាំទ្រជាច្រើនចង់ដឹងថា ស្រីតូចច្រឡឹងដ៏សោភារូបនេះជាអ្នកណា ហើយមានប្រភពមកពីណា?

អាស្រ័យដោយមានអ្នកគាំទ្រជាច្រើនអន្ទះសាចង់ដឹងពីប្រវត្តិរបស់ក្មេងស្រីរូបនេះ ក្រុមការងារសារព័ត៌មានត្រយងបានធ្វើការទំនាក់ទំនងទៅកាន់ប្អូនស្រីតាមប្រព័ន្ធតេឡេក្រាមដើម្បីសាកសួររាល់ចម្ងល់របស់អ្នកគាំទ្រ។
សម្រាប់ឈ្មោះ Bee Emm គឺជាឈ្មោះដែលប្អូនស្រីប្រើនៅក្នុងសិល្បៈចំណែកឈ្មោះពិតរបស់ប្អូនស្រីគឺ បុន ចានន្ថ។ Bee Emm មានស្រុកកំណើតនៅក្នុង ស្រុកដងទង ខេត្តកំពត កំពុងសិក្សាថ្នាក់ទី១២ នៃ វិទ្យាល័យ ប៊ុនរ៉ានីហ៊ុនសែនដងទង់ មានឪពុកឈ្មោះ ឆុន វ៉ាន់ធា និងម្ដាយឈ្មោះ អ៊ិច ប៊ា មានបងប្អូនបង្កើតចំនួន ៣នាក់ ប្អូនស្រីគឺជាកូនស្រីច្បងនៅក្នុងគ្រួសារ។ ក្រៅពីធ្វើជាអ្នកចម្រៀង ក្មេងស្រីរូបនេះក៏មានក្ដីប្រាថ្នាចង់រៀនជំនាញ បកប្រែភាសាមួយរូប។
ងាកមកនិយាយពីការងារសិល្បៈ Bee Emm យុវតីជាសិស្សវិទ្យាល័យរូបនេះនិយាយថាក្រុមគ្រួសាររបស់ប្អូនស្រីមិនមានជាការជំទាស់អ្វីនោះទេ មានតែលើកទឹកចិត្តថែមទៀតផង ព្រោះប្អូនស្រីមិនបានបោះបង់ចោលការសិក្សានោះទេ គឺយកពេលវេលាទំនេរពីការសិក្សាមកថតជាចម្រៀងនិងថតជា MV ចម្រៀងប៉ុណ្ណោះ។
គួរដឹងដែរថាបទចម្រៀង cover «លក់គោយន្ត» ដែលច្រៀងឡើងវិញដោយប្អូនស្រី Bee Emm បានបង្ហោះកាលពីថ្ងៃទី១៧ ខែមេសា រហូតមកដល់ថ្ងៃទី១៩ ខែ ឧសភា ឆ្នាំ២០២១ នេះ មានរយៈពេលមួយខែពេញមានចំនួន View លើ YouTube Channel PRC RICH រហូតដល់ទៅ 5,670,317 ដង (គិតត្រឹមម៉ោង១២ថ្ងៃត្រង់) ខណៈបទចម្រៀង Cover ថ្មីមានចំណងជើងថា «ម៉ែ» សំនៀងដើមរបស់ កញ្ញា ចំរើន សុភ័ក្ត្រ ដែលបានបង្ហោះកាលពីថ្ងៃទី១៦ ខែឧសភា ចំនួន Views ចំនួន 57,309 ដងរួចជាស្រេច (គិតត្រឹម១២ថ្ងៃត្រង់) ៕
សូមស្ដាប់ការឆ្លើយតបសំនួរ សំឡេងដើមពីប្អូនស្រី Bee Emm ខាងក្រោមនេះ៖
