ពិធីភ្ជាប់ពាក្យរបស់លោក ឌួង​ ឆាយ និងអនាគតភរិយាដែលមាននាម ហ៊ ម៉ីលិ បានបញ្ចប់ទៅដោយជោគជ័យ ក៏ប៉ុន្ដែអ្នកនាក់បណ្ដាញសង្គមនៅតែមិនអស់ចិត្តនៅឡើយទេថា នារីវ័យក្មេងដ៏ស្រស់សោភារូបនេះ មានអត្តសញ្ញាណ​ពីណា ហើយរហូតដល់អ្នកខ្លះគេល្បីថា នាងគឺជាកូនអ្នកអភិជន។

ជាមួយគ្នានោះដែរ មានការលើកឡើងពីមន្ទិលអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកថា អនាគតភរិយារបស់លោក ឌួង ឆាយ ច្បាស់ជាកូនស្រីរបស់អ្នកមានមុខមាត់ហើយមើលទៅ បានជាអ្នកជំនួញប្រុសលំដាប់អភិជនរូបនេះ ហ៊ានភ្ជាប់សាច់ភ្ជាប់ឈាមនឹងគ្នា។ យ៉ាងណាមិញ គេមិនដឹងថា អ្នកទាំងពីរបានចំណាយពេលមើលចិត្តថ្លើមគ្នារយៈពេលប៉ុន្មានខែនោះទេ។ ក៏ប៉ុន្ដែលោក ឌួង ឆាយ បានលែងលះ​ជាមួយ​ភរិយា​ដាច់ស្រេច កាលពី​អំឡុង​ចុង​ឆ្នាំ​២០២០ ហើយលោកបាន​រក្សាខ្លួន​ឱ្យ​នៅ​ទំនេរ​ជាច្រើន​ឆ្នាំ​ហើយ​ដែរ។

ដោយឡែក គេឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើនបានទម្លាយពីអត្តសញ្ញាណកូនក្រមុំរបស់ ឌួង ឆាយ ស្រដៀងៗគ្នាថា «កូននឹងដូចលក់ប្លាទីននៅខាងតាកែវ ផ្សារចំបក់ កៀកសាលាស្រុកបាទី អភិជន មកពីណា», «ខ្ញុំធ្លាប់រៀនជាមួយគាត់ តែមើលទៅគាត់ធម្មតា គ្រាន់តែមាន», «គេកូនអ្នកមានផ្សារចំបក់», «គាត់អ្នកលក់គ្រឿងអលង្ការ»,និងមានខ្លះទៀតថា «លក់ប្លាទីននៅផ្សារចំបក់ ជិតផ្ទះខ្ញុំបង្កើយ»។

ទោះជាយ៉ាងណាក្ដី អ្នក​គាំទ្រ​ដែល​ស្រលាញ់​និង​ចូលចិត្ត​លោក ឌួង ឆាយ​ ពិសេស​ចង់​ឃើញ​លោក​ចាកចេញ​ពី​អតីតកាល​ដ៏​សែន​ឈឺចាប់​ហើយ​កសាង​ជីវិត​ថ្មី និង​គ្រួសារ​ថ្មី​នោះ​ បាន​ចូលមក​អបអរសាទរ​និង​សម្ដែង​ក្ដី​រំភើប​រីករាយ​ជាមួយ​នឹង​អនាគត​ស្វាមី​ភរិយា​នា​ពេល​អនាគត​មួយ​គូ​នេះ​ ដោយ​ជូន​ពរ​ឱ្យ​អ្នក​ទាំងពីរ​ស្រលាញ់​គ្នា​កាន់​តែ​ខ្លាំង​ មាន​សេចក្ដី​សុខ​និង​សុ​ភ​មង្គល​ក្នុង​គ្រួសារ​​៕

សូមចូលអាន-ភ្ញាក់ផ្អើល​តិច​អី​! ​លោក ឌួង ឆាយ បើក​បេះដូង​ភ្ជាប់ពាក្យ​ជាមួយ​នឹង​នារី​​​ក្មេង​ខ្ចី​​​ហើយ​ស្រស់​សោភា​​ម្នាក់​…

Telegram-Troryorng
Share.