លោក ប្រាក់ ផាន ត្រូវជាឪពុកនិងកូនស្រី ប្រាក់ ស៊ីណា ក្រោយទទួលរងបណ្ដឹងនិងឈានដល់ឡើងតុលាការ ពីស្ត្រីជាប្រពន្ធដើមនិងម្ចាស់បំណុលហើយនោះ ក៏ត្រូវបានចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញចេញដីកាសម្រេចចាត់ចែងជាបណ្ដោះអាសន្ននូវទ្រព្យសម្បត្តិនានាមានតម្លៃសរុបប្រមាណជា ៤ លានដុល្លារសហរដ្ឋអាមេរិក និងបានចុះអនុវត្តដីកាសម្រេច នៅចំណុចផ្ទះវីឡា ២កន្លែងក្នុង ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលក្រោយមកត្រូវគេដឹងថាស្រីក្មេងរូបនោះគឺជាប្រពន្ធចុងរបស់ឧកញ៉ា ឌួង ងៀប។

សូមចុចត្រង់នេះ៖ ជំទាវជាភរិយា ឌួង ងៀប ទម្លាយអាថ៍កំបាំងគ្រួសារ និងល្បិចស្វាមី រៀបគម្រោងធ្វើបាបកូនបង្កើត ឌួង ឆាយ
រឿងរ៉ាវប្រពន្ធចុងខាងលើនេះបានបែកធ្លាយក្រោយស្ត្រីជាប្រពន្ធដើមទទួលបានព័ត៌មាន ស្វាមីរបស់ខ្លួនបានព្យាយាមដកប្រាក់សុទ្ធដែលជាកម្មសិទ្ធរបស់ក្រុមហ៊ុនសរុបជាទឹកប្រាក់ ៤ ៦២៨ ៦៨៨ ដុល្លាសហរដ្ឋអាមេរិក យកទៅទិញដី ទិញផ្ទះ ទិញឡានផ្គាប់ចិត្តស្រីកំណាន់ ឈ្មោះប្រាក់ ស៊ីណា និងឪពុកឈ្មោះ ប្រាក់ ផាន។

អ្នកដែលបានដឹងរឿងរ៉ាវចម្រូងចម្រាសខាងលើបាននិយាយតៗគ្នាថា អតីតកម្មករកំពង់ផែ លោកប្រាក់ ផាន និងកូនស្រី ជាអតីតបុគ្គលិកកន្លែងវាយកូនគោលមួយកន្លែងក៏មិនធម្មតាដែរ ព្រោះថ្ងៃអនុវត្តដីកា ស្រាប់តែមានទាក់ទងរកអន្តរាគមន៍ព្រោងព្រាត តែដោយមានអ្នកសារព័ត៌មានច្រើនស្ថាប័ននិងសមត្ថកិច្ចផងនោះទើបសុខចិត្តដកថយសិន។

ចំពោះសេចក្ដីបំភ្លឺជុំវិញរឿងរ៉ាវកំពុងតែក្ដៅគគុកនេះ សារព័ត៌មានយើងខ្ញុំ នៅមិនទាន់អាចទំនាក់ទំនងទៅកាន់ លោក ប្រាក់ ផាន និងកូនស្រី ប្រាក់ ស៊ីណា នៅឡើយទេ ដូច្នេះយើងខ្ញុំស្វាគមន៍ជានិច្ចចំពោះការបកស្រាយនិងបំភ្លឺជុំវិញករណីនេះ។

សូមរំលឹកផងដែរថា លោកជំទាវ ខុង លីស៊ីអាណា ត្រូវជាភរិយារបស់លោកឧកញ៉ា ឌួង ងៀប បានប្រាប់សារព័ត៌មានកាលពីថ្ងៃទី១៤ ខែឧសភា កន្លងទៅថា រឿងរ៉ាវឈានដល់អន្តរាយបែកបាក់គ្រួសារ របស់លោក ឌួង ឆាយ គឺជាការរៀបចំគម្រោងដោយឪពុកបង្កើត គឺលោកឧកញ៉ា ឌួង ងៀប៕
