បទ​ចម្រៀង​​ថ្មី​របស់​អ៊ីណូ​បទ​ «សុំ​សេរីភាព​ហ៊ាណូ​មក​វិញ​» ដែល​បាន​បង្ហោះ​នៅ​លើ​ឆាណែល​ក៏​ដូច​ជា​ Facebook របស់​ផលិតកម្ម​ Sunday កាល​​ពី​ពេល​ថ្មីៗ​នេះ​ កំពុង​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សាធារណជន​ ពិសេស​អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ហើយ​បើ​មើល​តាម​រយៈ​ខមមិន​ពី​ហ្វេន​ៗ​ហាក់​មាន​មតិ​ដូច​គ្នា​ថា​អ៊ីណូ​ក្នុង​បទ​​ថ្មី​នេះ​កាន់​តែ​កាច​។

សម្រាប់​បទ​ចម្រៀង​ថ្មី​ដែល​ទើប​នឹង​ចេញ​របស់​តារា​ចម្រៀង​និង​ជា​ថៅកែ​ការ៉ាស់​ឡាន​ លោក​អ៊ីណូ​ នេះ​អាច​ចាត់​ទុក​ថា​ជា​បទ​ចម្រៀងមួយ​ទទួល​បាន​ការ​និយម​គាំទ្រ​ខ្លាំង​គួរ​សម​ព្រោះ​បទ​ចម្រៀង​ដែល​ទើប​នឹង​ផុស​បាន​ចំនួន​៣​ថ្ងៃ​​គិត​ចាប់​ពី​ថ្ងៃ​ទី​២៥​ ខែ​មីនា​ ឆ្នាំ​២០២២ មក​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២២​នេះមាន​ចំនួន​ទស្សនា​រហូតដល់​ទៅ​ ២៥០K ដង​ និង​មាន​គណនី​ចុច​ប៊ូតុង Like ជិត​២០K ឯណោះ​។

​បើ​មើល​តាម​ហ្វេសប៊ុក​របស់​ផលិតកម្ម​សាន់ដេ (Sunday) បទ​ចម្រៀង​ថ្មី​របស់​អ៊ីណូ​ ទទួល​បាន​ Comment សរសើរ​ច្រើន​គួរ​ឱ្យ​កត់​សម្គាល់​ដូច​គ្នា​ដោយ​ក្នុង​នោះ​មាន​ ការ​លើក​ឡើង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ច្រើន​ដូច​ជា​៖
«ទំនុកបទចម្រៀងសាច់ភ្លេងអន្ថន័យ ស៊ីគ្នាណាស់បង ពិរោះ», «ពិរោះណាស់អាយដល», «ដោះលែងហ៊ាណូទៅ ពិរោះតើហ៊ាណូ» , «បង អុីណូ កាច ជាង មុន សាហាវជាង មុន កាន់តែ ខ្លាំងជាងមុន»
ខណៈ​ដែល​មាន​មតិ​សរសើរ​ច្រើន​ពី​ហ្វេន​ ប៉ុន្តែ​មតិ​រិះគន់​ក៏​នៅ​តែ​មាន​ដូច​គ្នា​ដែរ​ ដោយ​រឿង​ដែល​តារា​រូប​នេះ​ត្រូវ​បាន​គេ​រិះគន់​នោះ​គឺ​ទៅ​លើ​រាង​និង​មាឌ ពិសេស​គឺ​ត្រង់​​ក្បាល​ពោះ​ធំ​​តែម្ដង​ ដោយ​​អ្នក​លេង​បណ្ដាញ​សង្គម​ខ្លះ​យល់​ថា​លោក​បណ្ដោយ​ខ្លួន​ពេក​ រហូត​ធ្វើ​​ឱ្យ​ធាត់​​ដុះក្បាល​ពោះ​ជា​ដើម​។

ប្រភព៖ Sunday Production

Telegram-Troryorng
Share.