កូរ៉េ​ខាង​ត្បូង​ – ឈុត​ឆាក​ក្ដៅ​សាច់​រវាង​បុរស​សង្ហា​ Lee Minho និង​ Kim Minha ពី​ភាពយន្ត​ភាគ​ Pachinko កំពុង​តែ​ធ្វើ​ឱ្យ​បណ្ដាញ​សង្គម​គគ្រឹកគគ្រេង​ ដោយ​សារ​តែ​ឈុត​ឆាក​ក្ដៅ​សាច់​និង​ស្រើប​ស្រាល​ជា​លើក​ដំបូង​ក្នុង​អាជីព​សម្ដែង​របស់​ Lee Minho។

ក្រោយ​ទុក​ឱ្យ​អ្នក​គាំទ្រ​​រង់​ចាំ​យ៉ាង​យូរ​​ទីបំផុត​ Pachinko សម្ដែង​ដោយ​ Lee Minho បាន​បញ្ចាំង​ចេញ​ចំនួន​៣​​ភាគ​ហើយ​ ដោយ​ក្នុង​ភាគ​ទីមួយ​ បាន​បង្ហាញ​ពី​​ជីវិត​របស់​តួ​ឯក​ចាប់​តាំង​ពី​កើត​រហូត​ដល់​បាត់​បង់​ឪពុក​រួម​ផ្សំ​ជាមួយ​នឹង​ឈុត​ឆាក​បច្ចុប្បន្ន​ ចំណែក​ភាគ​ទីពីរ​​និយាយ​ដល់​​រឿងរ៉ាវ​ពី​អតីតកាល​របស់​ Sunja (Kim Minha) នៅ​ពេល​ដែល​នាង​បាន​ជួប​និង​ស្គាល់​ជាមួយ​នឹង​ Koh Hansu (Lee Minho)។

Hansu ជា​អ្នក​ធុរកិច្ចជនជាតិ​កូរ៉េ​ដែល​បាន​ត្រលប់​មក​ពី​ប្រទេស​ជប៉ុន គេ​ជា​មនុស្ស​ម្នាក់​មាន​ទ្រព្យ​សម្បត្តិ​និង​មុខ​មាត់​សង្ហា​ ប៉ុន្តែ​នៅ​ក្នុង​ខ្សែ​ភ្នែក​ជនជាតិ​កូរ៉េ​ Hansu គ្រាន់​តែ​ជា​​អ្នក​ជំនួញ​ម្នាក់​ដែល​ឈាម​ត្រជាក់​ ធ្វើ​ការងារ​កខ្វក់​ឱ្យ​អ្នក​មាន​អំណាច​និង​ប្រើប្រាស់​ជីវិត​ខ្ជះខ្ជាយ​។ Sunja បាន​ស្គាល់ Hansu តាម​រយៈ​ការ​រិះគន់​ពី​មនុស្ស​ម្នា​ ក្នុង​ខណៈ​ដែល​ Hansu លង់​ស្រលាញ់​នារី​ម្នាក់​នេះ​តាំង​ពី​ជួប​គ្នា​ជា​លើក​ដំបូង​ដោយ​ចៃដន្យ​ ព្រោះ​ Hansu ធ្លាប់​ជួយ​ Sunja ពី​ការ​ប៉ុនប៉ង​ចាប់​រំលោភ​ពី​ជនជាតិ​ជប៉ុន​។ ក្រោយ​មក​ Sunja ចាប់​ផ្ដើម​ស្គាល់​និង​ដឹង​ថា​ការ​ពិត​ Hansu មិន​បាន​អាក្រក់​ដូច​ព័ត៌មាន​ដែល​លេច​ឮមក​នោះ​ទេ​ ក្រៅ​ពី​នោះ​ Sunja ក៏​បាន​ដឹង​ពី​រឿង​រ៉ាវ​ទឹក​ដី​ពិសិដ្ឋ​ Neverland ទឹក​ដី​ដែល​សម្បូរ​ទៅ​ដោយ​អគ្គីសនី​ប្រើប្រាស់​ជានិច្ច​ ហើយ​មនុស្ស​គ្រប់​គ្នា​នៅ​ទីនោះ​មាន​របស់​គ្រប់​យ៉ាង​ក្នុង​ដៃ​។

ថ្វី​ត្បិត​តែ​សាច់​រឿង​គួរ​ឱ្យ​ចាប់​អារម្មណ៍​ក៏​ពិត​មែន​ ប៉ុន្តែ​ហ្វេន​ហាក់​ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ពិសេស​ទៅ​លើ​ឈុត​ឆាក​ស្រើបស្រាល​ឬ​ហៅ​ងាយ​ៗ​ថា​ឈុត​ក្ដៅ​សាច់​រវាង​តួ​អង្គ​ឯក​ប្រុស​និង​តួអង្គ​ឯក​ស្រី​នៅ​ក្នុង​ព្រៃ​ទៅវិញ​ ទោះ​​គ្រាន់​តែ​ជា​ឈុតថើប​និង​ប្រើ​ Camera Angle (មុំ​កាមេរ៉ា) ផ្ដោត​ទៅ​លើ​ការ​សម្ដែង​របស់​តួ​ឯក​ស្រី​ក្ដៅ​ ប៉ុន្តែ​ឆាក​ដែល​ក្ដៅ​សាច់​នេះ​នៅ​តែ​ក្លាយ​ជា​ឆាក Viral (ពេញនិយម) រហូត​ផ្ទុះ​ការ​ជជែក​វែកញែក​លើ​បណ្ដាញ​ Social Network ដោយ​សារ​តែ​រឿង​នេះ​គឺ​ជា​រឿង​ដំបូង​ក្នុង​ជីវិត​សិល្បៈ​រយៈ​ពេល​១៦​ឆ្នាំ​ ដែល​ប្រុស​ស្អាត Lee Minho សម្ដែង​ឆាក​​ស្នេហា​បែប​ក្ដៅ​សាច់​ដូច្នេះ។

«តារា​សម្ដែង​ឯកស្រី​សម្ដែង​បាន​ល្អ​ណាស់ នេះ​គឺជា​ឆាក​ក្ដៅ​សាច់​ដំបូង​ក្នុង​ជីវិត​សម្ដែង​របស់​ Lee Minho ប៉ុន្តែ​គេ​ស្ទើរ​តែ​មិន​ចាំ​បាច់​សម្ដែង​អ្វី​ច្រើន​នោះ​ទេ​»
«កូន​ប្រុស​ខ្ញុំ​ធំ​ហើយ​ ទោះ​ជា​ខ្ញុំ​មាន​អាយុ​តិច​ជា​ង​ Lee Minho ១៨​ឆ្នាំ​ក្ដី​»
«នៅ​ក្នុង​ខណៈ​ដែល​អតីត​គូស្នេហ៍​​ក្នុង​ភាពយន្ត​របស់​លោក​ «The Heirs» បាន​រៀបការ​មាន​គ្រួសារ​ ស្រាប់​តែ​ Lee Minho ដាច់​ចិត្ត​សម្ដែង​ឈុត​ឆាក​ស្រើបស្រាលដំបូង​ក្នុង​អាជីព​របស់​ខ្លួន​»
«តួ​ឯក​ស្រី​សម្ដែង​បាន​ល្អមែនទែន​ Lee Minho មិន​ចាំ​បាច់​សម្ដែង​សោះ​ក្នុង​ឈុត​ឆាក​នេះ​»

ប្រភព៖ Brighttv

Telegram-Troryorng
Share.