ជា​ការ​ពិត​ណាស់​ប្រិយមិត្ត​ដែល​ជា​អ្នក​តាមដាន​សិល្បៈ​និង​តារា​​ប្រាកដ​ជា​ជ្រាប​យ៉ាង​ច្បាស់​ហើយ​ថា​បច្ចុប្បន្ន​នេះ​ តារា​ចម្រៀង​ល្បី​លំដាប់​ប្រទេស​ ខេមរៈ​ សិរីមន្ត​ បាន​ទទួល​ងារ​ជា​ឧកញ៉ា តាម​រយៈ​ព្រះរាជក្រឹត្យ​របស់​ព្រះ​ករុណា​ជីវិត​តម្កល់​លើ​ត្បូង​កាល​ពី​ពេល​ថ្មីៗ​នេះ​ យ៉ាង​ណា​មិញ​ក្រោយ​មាន​ងារ​ជា​លោក​ឧកញ៉ា​ហើយ​នោះ​ ថៅកែ​ដី​ឡូ​តិ៍​រូប​នេះ​បាន​ហៅ​ឧត្តម​ភរិយារបស់​លោក​ថា​ជំទាវ​​ពេញៗ​មាត់​នៅ​លើ​បណ្ដាញ​សង្គម​។

យោង​តាម​ការ​បង្ហោះ​ដោយ​ផេក​លោក​ឧកញ៉ាតារា​ចម្រៀង​បាន​ផុស​សំនេរ​នៅ​ថ្ងៃ​ទី​២៨​​ ខែ​មីនា ឆ្នាំ​២០២២​នេះ​ ​លោក​បាន​បបួល​អ្នក​គាំទ្រ​របស់​លោក​ទាំង​អស់​ឱ្យ​ចូល​ទស្សនា​ការ​ Live របស់​លោក​និង​ភរិយា​ដែល​លោក​បាន​ហៅ​ការ​ Live នោះថា​​គឺជា​ការ​ Live ដ៏​សំខាន់​មួយ​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​លើស​ពី​ការ​ Live ​នោះ​គឺ​លោក​ឧកញ៉ា​រូប​នេះ​ ​បាន​ប្រើ​ពាក្យ​ហៅ​​ម្ចាស់​ចិត្ត​លោក​ថា​ជំទាវ​ភរិយា​របស់​ខ្ញុំ​ ដោយ​​នេះ​គឺជា​លើក​ទីមួយ​ហើយ​ដែល​ឧកញ៉ា​រូប​នេះ​បាន​ប្រើ​ងារ​ជំទាវ​ហៅ​ប្រពន្ធ​របស់​ខ្លួន​។

«ម៉ោង7ល្ងាចនេះខ្ញុំនឹងលោកជំទាវភរិយារបស់ខ្ញុំនឹងធ្វើការឡាយសំខាន់មួយហើយក្នុងនោះក៍ត្រូវការបងប្អូនចូលរួមផងដែរ»

នៅ​ខាងក្រោម​ Status របស់​លោក​មាន​អ្នក​គាំទ្រ​ជា​ច្រើន​បាន​ចូល​មក​សរសើរ​ដល់​អ្នក​ទាំងពីរ​ថា​ពិត​ស័ក្តិសម​គ្នា​ពិសេស​ស្រស់​ស្អាត​និង​សង្ហា​ខ្លាំង​ថែម​ទៀត​ផង​។

ប្រភព៖ Khemarak Sereymun 

Telegram-Troryorng
Share.