នៅពេលថ្មីៗនេះ គ្រូមហាជ័យ បានបង្ហោះរូបភាពមួយសន្លឹក ដែលស្ដែងឱ្យឃើញពីរូបចម្លាក់របស់ «ព្រះថោងព្រះនាងនាគ»។ តែយ៉ាងណាមិញ​ អ្នកលេងបណ្ដាញសង្គមហាក់ដូចមិនពេញចិត្ត និងបានដាក់ Caption ហាមផ្ដាច់មិនឱ្យគ្រូមហាជ័យទៅចូលបារមីនៅកន្លែងរង្វង់មូល «ព្រះថោងព្រះនាងនាគ» នៅខេត្តព្រះសីហនុឡើយ។

គ្រូមហាជ័យ គ្រាន់តែបង្ហោះរូប និងសរសេរសារថា ៖ «ព្រះ​ថោងនាងនាគ​ រឺព្រះបាទហ៊ុនទៀន​ព្រះម៉ែនាគព្រះនាងសោម៉ា​ ប្រទានពរ​ដល់ពុកម៉ែបងប្អូន​ ទទួលបានអំណរឆ្នាំថ្មី​ សុខភាពល្អរកស៊ីមានបានគ្រប់គ្នាៗ​ 🙏 អ្នកស្រលាញ់ចូលចិត្តអាចជាវរូបលោកយកទៅគោរពបូជា​ លោកគ្រូ​ឃើញគេដាក់ជាវគ្រប់ទីកន្លែងដែលនៅជិតបងប្អូន»។

ភ្លាមៗស្រាប់តែអ្នកលេងបណ្ដាញសង្គមបានចែករំលែកបន្តៗ ហើយលើកឡើងស្រដៀងៗគ្នាបែបនេះថា៖ «សង្ឃឹម​ថា​មិនទៅ​ចូល​រូប​ នៅ​មុខ​ព្រះអង្គ», «ក្នុង​នាម​ខ្ញុំជា​ប្រជា​ពលរដ្ឋ​រស់នៅខេត្ត​ព្រះសីហនុ​ខ្ញុំសង្ឃឹមថាមិនមានជន​បែក​ថ្នាំមកចូលរូប​រំខាន​ និងធ្វើឱ្យខូច​សណ្ដាប់ធ្នាប់​កន្លែងរូបសំណាក់ទៅចុះ​ សាធុៗៗៗៗៗ​🙏🏻🙏🏻🙏🏻» , «តិច​ទៀត​ព្រះ​ម៉ែ​សណ្ធិត​នៅ​ទឹក​ដី​កំពង់សោម​ទៀត​ហើយ ព្រះ​ម៉ែ​ប្រទាន​ពរ​កូន​ៗ», «ណក 😝 តិចទៀត ម៉ោហើយ បងប្អូនអ្នកកំពង់សោមចាំទទួលលោកគ្រូ 😂» និង «សង្ឃឹមថាកុំទៅបញ្ជាន់ចូលរូបនៅចំពោះ មុខព្រះអង្គទៅបានហើយ! 😎😑»។

គួរឱ្យដឹងដែរថា រូបសំណាក «ព្រះថោងនាងនាគ» មានកម្ពស់ ២១ម៉ែត្រ ដែលរចនាស្ថាបត្យកម្មដោយកូនខ្មែរ ត្រូវបានដឹកមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៥មីនានេះ។ រូបសំណាក «ព្រះថោងនាងនាគ» ត្រូវបានសាងសង់ឡើងនៅប្រទេសចិន។ រង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅចំណុចប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ។ ព្រថោងនាងនាគ បែរព្រះភ័ក្រឆ្ពោះទៅសមុទ្រ ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានាងឋានភុជង្គនាគ ជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ខ្មែរ។

ការលើកឡើងពីករណីគឺ ជុំវិញមតិរបស់មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកតែប៉ុណ្ណោះ តែយ៉ាងណាមិញ គេនៅមិនទាន់មើលឃើញថា គ្រូមហាជ័យនៅមិនទាន់មានសកម្មភាពណាមួយ ជាគម្រោងទៅបញ្ជាន់បារមីនៅទីនោះនៅឡើយទេ៕

Telegram-Troryorng
Share.