អ្នក​ណា​ក៏​ដឹង​ដែរ​ថា​អ្នក​នាង ឱក សុគន្ធកញ្ញា​ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​នឹង​ប្អូន​ប្រុស​ថៅកែ​ហង្សមាស លោក អ៊ឹង សុខលី និង​មាន​កូន​ប្រុស​ដ៏​គួរ​ឱ្យ​ស្រលាញ់​ម្នាក់​ជា​ចំណង​ដៃ​នៃ​ក្ដី​ស្នេហា​ ប៉ុន្តែ​ទោះ​ជា​​ពេល​នេះ​បាន​ក្លាយ​ជា​ម្ដាយ​គេ​ហើយ​ក្ដី​ តារា​ចម្រៀង​ជួរ​មុខ​នេះ​នៅ​តែ​ស្រស់ស្អាត​មិន​ចាញ់​ស្រី​ក្រមុំ​ រហូត​មាន​អ្នក​គាំទ្រ​ហ៊ាន​លើក​ឡើង​ថា​តារា​ចម្រៀង​ប្រចាំ​ផលិតកម្ម​ហង្សមាស​រូប​នេះ​ ​មាន​រាង​ស្អាត​មិន​ចាញ់​ Miss Universe ប៉ុន្មាន​ទេ។

យោង​តាម​ការ​បង្ហោះ​របស់​ផេក​ដែល​គាំទ្រ​ អ្នក​នាង​ ឱក សុគន្ធកញ្ញា​ បានផុស​លើក​សរសើរ​ពី​ Idol របស់​ខ្លួន​នៅ​លើ​ផេក September official បាន​ប្រមូល​ផ្ដុំ​រូប​ថត​ស្អាត​ៗ​របស់​អ្នក​ម៉ាក់​ ឆលី ​ជាមួយ​នឹង​ Caption ថា៖ «រាង idol ខ្ញុំមិនចាញ់ Miss Universe ប៉ុន្មានទេ»

ចង់​ដឹង​ថា​អ្នក​នាង​ ឱក​ សុគន្ធ​កញ្ញា​ ស្អាត​មិន​ចាញ់​បវរកញ្ញា​ចក្រវាឡ​ឬ​ក៏​យ៉ាង​ណា​ សូម​មើល​រូប​ភាព​ខាង​ក្រោម​៖

ប្រភព៖ September Official

Telegram-Troryorng
Share.