បុរសម្នាក់បានបាត់បង់ជីវិត ដោយសារគ្រោះធម្មជាតិ រន្ទះបាញ់ស្លាប់ អំឡុងពេលជិះម៉ូតូឌុបភរិយាទៅផ្ទះ អំឡុងពេលមានភ្លៀងធ្លាក់ស្រិចៗ ប៉ុន្ដែភរិយាមិនមានរងរបួសអ្វីនោះទេ។ ហេតុការណ៍កើតឡើងនៅវាលប្រាំង វាលកន្ត្រក់ស្ថិតនៅភូមិស្វាយ ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង កាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង ១០នាទី នារសៀល។ 

បុរសជាជនរងគ្រោះ មានឈ្មោះថា ស៊ុន លីម ភេទ ប្រុស អាយុ ៥០ ឆ្នាំ រស់នៅ ភូមិស្វាយ ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ បច្ចុប្បន្នសព ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកយកមកផ្ទះដើម្បីរៀមចំធ្វើបុណ្យតាមប្រពៃណី សូមចូលរួមរំលែកទុក្ខក្រុមគ្រួសារនៃសព៕

ខាងក្រោមនេះ គឺជាប្រភពដើម បានបង្ហោះនៅលើគណនីហ្វេសបុក

Share.