តាមការប្រកាសនៅលើហ្វេសប៊ុករបស់តារាស្រី សូ ដានីតា គឺពិតជាធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ខណៈដែលអ្នកនាងហ៊ានចេញមកប្រកាសថា អ្នកនាងព្រមទទួលឈ្មោះជាស្ត្រីម៉េម៉ាយប្ដី និងមួយករណីទៀតគឺ ព្រមដើរចេញពីក្រុមចម្រៀងរបស់លោក យ៉ែម សំអូន ដែលមហាជនស្គាល់ថា​ ជាក្រុម តារាអិនធឺធេនមិន (Dara Entertainment)។ ការប្រកាសរបស់អ្នកនាង គឺបង្ហោះនៅថ្ងៃទី ២៩ ខែមីនា ឆ្នាំ២០២២នេះ។

នៅលើគណនីហ្វេសប៊ុករបស់តារាស្រី សូ ដានីតា បានរៀបរាប់ថា៖ «អរគុណបងស្រី. Chanlakhena Chorn ដែលតេមកពន្យល់ប្អូន ណែនាំប្អូន គ្រប់រឿង ❤️❤️❤️ 🙏🙏🙏 ទុកឱ្យពេលវេលាជាអ្នកកំណត់ចុះបង
ព្រោះកន្លងមកក៏ជាពេលវេលានាំឱ្យមនុស្សស្គាល់គ្នានឹង ស្រលាញ់រាប់អានគ្នា ធ្វើការជាមួយគ្នា តែបើពេលវេលាដើរទៅមុខ ចិត្តមនុស្សដើរថយក្រោយក៏មិនអាចចាប់មកវិញបានដែរ !!!

១ថ្ងៃនេះ 29/03/22 ខ្ញុំសំរេចបាន២
ទី១ សំរេចចិត្ត ទទួលជាស្រ្តីម៉េម៉ាយ (លែងលះ)
ទី២ សំរេចចិត្ត ឈប់ធ្វើការអោយគ្រុប តារាអុិនធើថេនមែន
ទី៣ ការងារផ្សេងៗផ្នែកសិល្បៈនាងខ្ញុំនៅទទួលដដែលទេបងប្អូន ព្រោះការងារសិល្បៈខ្ញុំស្រលាញ់ពេញ»។

យ៉ាងណាមិញ ក្រោយការបង្ហោះនេះ មានមហាជនជាច្រើននាក់បានចូលទៅ Comment លើកទឹកចិត្តអ្នកនាង​ សូ​ ដានីតា ឱ្យរឹងមាំក្នុងជីវិតផងដែរ។ គួរកត់សម្គាល់ឃើញថា ក្រៅពីមានបញ្ហាគ្រួសារហើយនោះ អ្នកនាង សូ ដានីតា ក៏ជួបប្រទះវិបត្តិរឿងតុងទីនដែលត្រូវគេបោកផងដែរ ដោយអ្នកនាង បានបង្ហោះនៅលើហ្វេសប៊ុកឱ្យមហាជនបានដឹង។ ជុំវិញករណីខាងលើនេះ សារព័ត៌មានត្រយងកំពង់ព្យាយាមទាក់ទងសុំការបំផ្លឺបន្ថែមពីសាមីខ្លួន សូដា នីតា ៕

សូមចូលអាន-សូដា នីតា ប្រកាសរកមុខកូនតុងទីនឱ្យចូលខ្លួនដោះស្រាយលុយទាំងការទាំងដើមជិត ៦០ម៉ឺនដុល្លារ

សូមចូលអាន-អ្នក​នាង​ សូដា នីតា​ ចិត្ត​បាន​ណាស់​ប្រកាស​​ស្វែង​រក​​ស្រី​​ ឬប្រពន្ធ​ចុង​ឱ្យ​ប្ដី​!​

សូមចូលអាន-សឿ សុធារ៉ា​ ត្រូវ​​រៀម​ច្បង​ សូដា នី​តា ​​​រក​មុខ​ឱ្យ​ចេញ​មក​ដោះ​ស្រាយ ​បើ​មិន​ចង់​បាន​ដីការ!​​​

Telegram-Troryorng
Share.