ល្បែងអង្គញ់ គេលេងបានចាប់ពីគ្នា ២នាក់ឡើងទៅ រហូតដល់ ១០នាក់ ដោយចែកចេញជា ពីក្រុមមានចំនួនស្មើគ្នា ដែលមានស្រីម្ខាង និងប្រុស ម្ខាងក៏បាន ចម្រុះគ្នាទាំងពីរភេទក៏បាន។ អង្គញ់ដែលគេយកមកលេងនេះ ឱ្យឈ្មោះ​ថា​ “កើយ” ចែកចេញជាពីរផ្នែកដែរ គេហៅថា កើយដាំមួយ ចំនួន និងកើយបោះមួយចំនួន។

ដូចសកម្មភាពរូបខាងក្រោម៖

កើយនោះមានចំនួន ៣ ឬ ចំនួន ៥ គឺថាបើដាំកើយ ៣ ក៏បោះកើយ ៣, បើដាំកើយ ៥ ក៏បោះកើយ ៥ តាមចំនួន អ្នកលេងមានតិច ឬច្រើន។ ដែលហៅថា កើយដាំ គឺគេយកផ្លែអង្គញ់ដាំភ្ជាប់ទៅនឹងដី មានជួរបែកកន្ធែកចេញ​ពី​កើយ​កណ្ដាលមួយ ដែលហៅថា មេក្លោង ឬ កន្លោង ១ ឬ ២ ខាង ស្ដាំ ១ ឬ ២ ខាងឆ្វេង មានសណ្ឋានដូចក្អែកទឹកហើរ ដែលឲ្យមេខ្យល់មួយនាំមុខ ហើយក្អែកទឹកហ្វូងបែកគ្នា ជាជួរ បញ្ឆៀងៗគ្នាពីក្រោយ។ រីឯកោយបោះ គឺផ្លែអង្គញ់ទាំងឡាយ ដែលគេកាន់យកទៅទីមួយ ហើយបោះក្ដី ធ្វើអ្វីគ្រប់បែបទៀតក្ដី សម្រាប់បោះរំលំ កោយដាំទាំងប៉ុន្មាននោះនៃក្រុមមួយទៀត។ ត្រង់រណ្ដៅតូចៗដែលឆ្កៀលដី យកកន្លែងដាំកើយឲ្យជាប់នោះ គេហៅថា រន្ធ ឬ​ រន្ធ​កើយ​។ គេកំណត់ កន្លែងមួយពីមុខកោយដាំប្រមាណជា ៣ ឬ ៤ ម៉ែត្រ សន្មតហៅថា ទី គឺជាទីដែលគេត្រូវបោះ ឬទៅធ្វើអ្វីមួយ ពីត្រឹមនោះតម្រង់មកកោយដាំវិញ។ អ្នកដែលត្រូវឡើងមុន គឺបានទៅបោះពីទីមុនគេនោះ សម្រេចលើការព្រមព្រៀងគ្នា។

ជាធម្មតា គេច្រើនតែអនុញ្ញាត ឲ្យពួកអ្នកខ្សោយជាងមានសិទ្ធិ ទៅបោះមុនគេ ទុកដូចជាតទីឲ្យដែរ ឯការចាញ់ឈ្នះស៊ីសងត្រង់នរណា បោះត្រូវ កើយដាំចប់សព្វគ្រប់មុនគេ គឺគ្រប់បែបគ្រប់ថ្នាក់ ដែលរបៀបលេងអង្គញ់តម្រូវឲ្យទាំងប៉ុន្មាន។ ប៉ុន្តែគេច្រើនសន្មតគ្នា បន្ថែមឲ្យអ្នកចាញ់ធ្វើ ៣ ឬ ៤ ក្ដារសិន ហៅថា តាម ដូច្នេះបានជាមុននឹងលេង គេសន្មតគ្នាថា តាមប៉ុន្មានក្ដារ? បើគេសម្រេចគ្នាថា ប៉ុន្មានៗដល់ទីបំផុតត្រូវតែ តាម ប៉ុណ្ណោះ ក្ដារសិន។ បើផុតកំណត់ហើយ នៅតែមិនបានធ្វើ ត្រូវអស់ទៀតនោះ ទើបទុកជាចាញ់ ហើយពួកខាងឈ្នះ ត្រូវជោះពួកខាងចាញ់តាមចំនួន ដែលគេ សន្យាគ្នា ឧបមារថា គេសន្យាថា កោយមួយជោះ ១០ ដូច្នេះនរណាកាន់កោយបោះមួយ បើឈ្នះត្រូវបានជោះគេ ១០ តែបើចាញ់ក៏ត្រូវគេជោះ ១០ ដែរ។

សូមចូលអាន-ឈ្វេង​​​​យល់​​​​ប្រវត្តិ​​​​​ល្បែង​​​​ប្រជាប្រិយ​​​​ខ្មែរ​​​​៖ ទី​​​ប្រាំ​បួន​​​ ល្បែង​​បិទ​ពួន​!​

សូមចូលអាន-ឈ្វេង​​​យល់​​​ប្រវត្តិ​​​​ល្បែង​​​ប្រជាប្រិយ​​​ខ្មែរ​​​៖ ទី​​ប្រាំបី​​ ល្បែង​គ្រប​មាន់​!​

សូមចូលអាន-ឈ្វេង​​យល់​​ប្រវត្តិ​​​ល្បែង​​ប្រជាប្រិយ​​ខ្មែរ​​៖ ទី​ប្រាំពីរ​ ល្បែងប្រជល់មាន់!

Telegram-Troryorng
Share.