នេះ​គឺ​ជា​រឿង​មួយ​ដ៏​ប្រពៃ​បំផុត​ ដោយ​សារ​តែ​កុមារា​ ឡុង លីងគ័ង្គ តារា​ចម្រៀង​វ័យ​ក្មេង​ប្រចាំ​ផលិតកម្ម​ ហង្សមាស​ និង​ ​រស្មីហង្សមាស​ បាន​ប្រកាស​លក់​សំលៀក​បំពាក់​ឡើង​ឆាក​របស់​ខ្លួន​ដើម្បី​យក​ថវិកា​ជួយ​​សម្រួល​ដល់​ជីវភាព​បងប្អូន​ក្រីក្រ​ខ្សត់​ខ្សោយ​។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២២ តារា​ចម្រៀង​វ័យក្មេង​ ឡុង លីងគ័ង្គ បាន​ធ្វើ​ឱ្យ​មហាជន​ពិសេស​ហ្វេន​ៗ​ដែល​ជា​អ្នក​គាំទ្រ​កោត​សរសើរ​ចំពោះ​ទឹក​ចិត្ត​របស់​កុមារា​រូប​នេះ​ជា​ថ្មី​ម្ដង​ទៀត​ ដោយ​ប្អូន​បាន​ប្រកាស​ដាក់​លក់​សំលៀក​បំពាក់​ឡើង​ឆាក​របស់​ខ្លួនដែល​ធ្លាប់​បាន​ប្រើប្រាស់​មួយ​ទឹក​ឬ​ពីរ​ទឹក​​ក្នុង​តម្លៃ​ទាប​ ហើយ​ប្រមូល​ថវិកា​ដែល​ខ្លួន​​ទទួល​​បាន​នោះ​យក​ទៅ​ជួយ​ដល់​អ្នក​ដែល​ក្រី​​ក្រលំបាក​។

ឡុង​ លីងគ័ង្គ​បាន​លើក​ឡើង​ក្នុង​សំនេរ​ដែល​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​ដូច្នេះ​ថា​៖ «ទិញ​មុន​បាន​មុន​បាទសូម​ពុកម៉ែ​បងប្អូន​ជួយ​ជាវអាវ​ ដោយ​ទំលាក់​លេខកូដ​អាវនីមួយៗ​ ទីតាំង​ និង​ លេខទូរសព្ទ​ ក្រុម​ការងារនឹងធ្វើ​ការទាក់ទង​ និងដឹកយកទៅជូន​ តែសេវា​ដឹក​ខាង​ពុកម៉ែ​បងប្អូន​អ្នក​ចំនាយ។ថវិកា​​ដែល​បានមក​ពីការ​លក់​ ខ្ញុំ​នឹង​ទុក​ជួយ​អ្នក​ដែល​ក្រខ្សត់​លំបាក​ តាម​អ្វីដែល​ខ្ញុំអាចធ្វើ​បាន​សូមអរគុណ​ចំពោះការ​ចូលរួម​ទាំងអស់គ្នា»

ដោយ​សារ​តែ​ឃើញ​ទឹក​ចិត្ត​ដ៏​ល្អ​របស់​តារា​ចម្រៀង​វ័យ​ក្មេង​អ្នក​គាំទ្រ​ជា​ច្រើន​បាន​សំរុក​ចូល​មក​ជួយ​ទិញ​សំលៀក​បំពាក់​ពិសេស​អាវ​ឡើង​ឆាក​របស់​លីងគ័ង្គ ក្នុង​គោលដៅ​ចូលរួម​ក្នុង​ការ​ធ្វើ​អំពើ​ល្អ​ដើម្បី​សង្គម​ជាតិ​ជាមួយ​គ្នា​៕

ប្រភព៖ Long Lingkorng,

Telegram-Troryorng
Share.