កាលពីយប់មិញមានជំលោះមួយប្រាវផ្អើលអ្នកជិត រវាងកញ្ញា Harada Miki តារាហ្វេសប៊ុកដ៏ស្រស់ស្អាតនិង Ah Gi Leader ពាក់ព័ន្ធនឹងរឿងដៀមដាមគ្នា។
កញ្ញា Ah Gi Leader ក្រោយរឿងរ៉ាវចម្រូងចម្រាសឈានដល់ការសុំទោសថតរឿង «ទុំទាវ២០២០» កាឡៃស្នាដៃដើម ស្រាប់តែផ្ទុះចេញនូវបញ្ហាថ្មីមួយទៀត គឺទាស់សម្ដីគ្នាជាមួយស្រីស្អាតជាតារាអនឡាញល្បីខាងលេងហ្គេមកញ្ញា Harada Mikiផ្ដើមចេញពីការនិយាយដៀមដាមឱ្យគ្នា ដោយភាគី Harada Miki បានឮមកថាកញ្ញា Ah Gi Leader បានបោះសម្ដីថាឱ្យខ្លួនជាតារាទើបរះឈ្មោះដូចសត្វឆ្កែជាដើម។

ដោយមិនអាចអត់ទ្រាំនឹងការប្រមាថនេះបាន បងស្រីរបស់កញ្ញា Harada Miki ដែលមានឈ្មោះថា Harada Limi បានបង្ហោះសារថាឱ្យកញ្ញា Ah Gi Leader វិញថា «មីអូនហា៎ ប្អូនអញងាយឱ្យងែ* ហែ.ក ប្រឡាក់អំបិលខ្លាំងណាស់មែន ម៉ាយឡាប ងែ*ស្គាល់អញអត់? មីឈ្មោះមិនដូចឆ្កែ តែចរិតអន់ជាងឆ្កែ មីសត្វអើយ អត់ចេះរកស៊ីត្រឹមត្រូវទេ ទាល់តែជេរ ទាល់តែឡាយឈ្លោះដោយសារប្រុស បានងែ*លក់ដាច់មែន?»

ផុសតបតលើបណ្ដាញសង្គមមិនអស់ចិត្ត កញ្ញា Harada Miki និង កញ្ញា Harada Limi បានបើករថយន្តទៅសួរនាំដល់ផ្ទះរបស់កញ្ញា Ah Gi Leader ដើម្បីសួរនាំរឿងហេតុ រហូតមានការប៉ះសម្ដីគ្នាមួយប្រាវផ្អើលអ្នកជិតខាង តែចុងក្រោយកញ្ញា Ah Gi Leader បានបដិសេធថាខ្លួនអត់ដែលស្គាល់បងប្អូនកញ្ញាពីរនាក់បងប្អូនខាងលើនោះទេ ចំណែកកញ្ញា Harada Miki បាននិយាយដែរថាកញ្ញានឹងរកផ្នែកច្បាប់ដើម្បីឱ្យចូលមកដោះស្រាយបញ្ហានេះ។

វីដេអូទំនាស់មួយប្រាវបណ្ដាលឱ្យផ្អើលអ្នកជិតខាងរវាងតារាហ្វេសប៊ុក Harada Miki និង Ah Gi Leader៖
