តារាចម្រៀង​ម្ចាស់​ពាន​រង្វាន់​ Beat The Best លោក សួ​​ វិចិត្រ ​កំពុង​តែ​ធ្វើ​ឱ្យ​អ្នកមេម៉ាយ​រំភើប​ដោយសារ​តែ​បទ​ចម្រៀង​ថ្មី​របស់លោកចាក់​ចំបេះដូង​មេម៉ាយ​ៗ​តែម្ដង។

នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា​ ឆ្នាំ​២០២២​នេះ​ ម្ចាស់​ពាន​និង​ជា​តារា​ចម្រៀង​ថ្មោង​ថ្មី​ផលិត​កម្ម​ហង្សមាស​និង​រស្មីហង្សមាស បាន​ចេញ​បទ​ចម្រៀង​ដំបូង​របស់​ខ្លួន​ដែល​មាន​ចំណង​ជើង​ថា​ «លង់​នឹង​មេម៉ាយ» ដោយ​បទ​ចម្រៀង​នេះ​កំពុង​តែ​ផ្ទុះ​ការ​សរសើរ​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សង្គមហ្វេសប៊ុក​ ក៏​ដូច​ជា​​លើ​ឆាណែល​ Youtube របស់ហង្សមាស​ផង​ដែរ​។

ហ្វេន​ទាំង​នៅ​លើ Facebook និង​នៅ​លើ​ Youtube បាន​សរសើរ​បទ​ចម្រៀង​ថ្មី​របស់​ សួ វិចិត្រ​ ដែល​ឱ្យ​តម្លៃ​ទៅលើ​អ្នកមេម៉ាយ​ ដោយ​បទ​នេះ​ចេញ​ត្រឹម​តែ​ Teaser ប៉ុណ្ណោះ​ មាន​ការ​គាំទ្រ​ខ្លាំង​រហូត​ដល់​ជិត​៣០០K ខណៈ​មាន​ខមមិន​សរសើរ​យ៉ាង​ច្រើន​លើស​លប់​ និង​អន្ទះសារ​ចង់​ស្ដាប់​បទ​ចម្រៀង​របស់​ម្ចាស់​ពាន​នេះ​គ្រប់​ៗ​គ្នា​។

បទ​ចម្រៀង​ថ្មី​របស់​ សួ វិចិត្រនេះ​គឺជា​បទ​ចម្រៀង​ដែល​ត្រៀម​ចេញ​ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ខាង​មុខ​នេះ បងប្អូន​ដែល​ជា​អ្នក​គាំទ្រ​កុំ​ភ្លេច​​ត្រៀម​ខ្លួន​ច្រៀង​និង​រាំ​កម្សាន្ត​​ជាមួយ​គ្នា​។

ប្រភព៖ Youtube Rasmey Hang Meas

ទស្សនា​ឈុត​ឆាក​ខ្លី​បទ​ចម្រៀង​ «លង់​នឹង​មេម៉ាយ» ច្រៀង​ដោយ​ សួ វិចិត្រ​ ខាងក្រោមនេះ​៖

Telegram-Troryorng

Share.