ចិន​ – Hao Shao-Wen តារា​សម្ដែង​ចិន​​តៃវ៉ាន់ ដែល​ល្បីល្បាញ​តាម​រយៈ​តួអង្គ​លោក​សង្ឃ​សៅលីង​ ឬ​រហស្សនាម​ «ព្រះអង្គម្ចាស់​តូច​សៅលីង» បាន​លត់​ជង្គង់​សុំ​មិត្តស្រី​រៀបការ​ ហើយ​ខាង​ស្រី​ក៏​បាន​យល់​ព្រម​ដែរ។​

នៅ​ថ្ងៃ​ទី​១ ខែ​មេសាស ឆ្នាំ​២០២២​នេះ​ តារា​សម្ដែង​វ័យ​៣២​ឆ្នាំ​បាន​បង្ហោះ​រូប​ភាព​លោក​និង​មិត្តស្រី ដោយ​ភ្ជាប់​ជាមួយ​នឹង​សំនេរ​ខ្លី​ថា​ «ចាប់​ពី​ពេល​នេះ​តទៅ​ ខ្ញុំ​ជា​បុរស​រៀបការ​មាន​ប្រព​ន្ធ​ហើយ​។ ពួក​យើង​នឹង​រីករាយ​ ហើយ​អ្នក​គ្រប់​គ្នា​នឹង​រីករាយ​ដូច​គ្នា​ដែរ​។ ហាម​អ្នក​​ផ្សេង​មក​ធ្វើ​បាប​ភរិយា​របស់​ខ្ញុំ​»

តារា​សម្ដែង​រូប​នេះ​បាន​តុប​តែង​ផ្កា​និង​រូប​ថត​ជា​ច្រើន​សន្លឹក​នៅ​ក្នុង​កម្មវិធី​នោះ​ ​រួច​ហើយ​បាន​សុំ​មិត្ត​ស្រី​របស់​គេ​រៀបការ​។ កាល​ពី​ឆ្នាំ​២០១៩ តារា​សម្ដែង​វ័យ​ក្មេង​ដែល​អ្នក​គាំទ្រ​កម្ពុជា​ហៅ​ថា​អាម៉ាប់​តូច​បាន​សរសេរ​ថា​៖ «សំណាង​ល្អ​ បង​បាន​ជួប​អូន​ក្នុង​ខែ​មករា ដូច្នេះ​ឆ្នាំ​នេះ​បង​មិន​សូវ​ចំណាយ​ពេល​វេលា​ចោល​ច្រើន​ទេ​»

យោង​តាម​ Appledaly អ្នក​ចាត់​ការ​ទូទៅ​របស់​ Steven Hao ( Hao Shao-Wen ) បាន​និយាយ​ថា​មិត្ត​ស្រី​របស់​ Steven គឺ​ជា​អ្នក​ Makeup ឱ្យ​តួ​ហើយ​អ្នក​ទាំង​ពីរ​ស្គាល់​គ្នា​ដោយ​សារ​តែ​បានរួម​ការងារ​​ជាមួយ​គ្នា​ជា​ច្រើន​រឿង​ បន្ទាប់​មក​បាន​ណាត់​ជួប​គ្នា​ជាង​ពីរ​ឆ្នាំ​។

​គួរ​ដឹង​ថា​ Steven Hao កើត​នៅ​ឆ្នាំ​១៩៩០ នៅ​ចិន​តៃវ៉ាន់​ គឺជា​តារា​សម្ដែង​ល្បី​ល្បាញ​តាំង​ពី​វ័យ​កុមារ​ដោយ​សារ​តែ​សម្ដែង​ជា​តួអង្គ​កូន​សង្ឃ​សៅលីង​បែប​កំប្លុក​កំប្លែង​ «New Oolong Institute»

Telegram-Troryorng
Share.