សាស្ដ្រាចារ្យម្នាក់ បង្រៀននៅមហាវិទ្យាល័យ ញូវយ៉ក លោក Ari Nagel បានបង្កើតកូនជាង ៨០នាក់ រឺអាចមានលើសនេះទៀត។ ហេតុអ្វីបានជាគាត់មានកូនច្រើនយ៉ាងនេះ? តាមពិតទៅគាត់មិនមែនមានគ្រួសារ ហើយមានកូននោះទេ គឺគាត់ជាអ្នកស្ម័គ្រចិត្តផ្ដល់មេជីវិតឈ្មោល ដោយឥតគិតថ្លៃ ទៅដល់នារីសម័យថ្មី ដែលចង់បានកូន។ 

លោក Ari Nagel គឺជាអ្នកបរិចា្ចគមេជីវិតឈ្មោលដ៏សកម្មម្នាក់ ដែលត្រូវបានអ្នកកាសែតដាក់រហ័សនាមឲ្យគាត់ថា “Sperminator”។  លោកបានប្រាប់វេជ្ជបណ្ឌិត មេម៉ាស់អូហ្ស ( Mehmet Oz)  នៅក្នុងបទសម្ភាសន៍មួយ។ 

នៅក្នុងវីដេអូឃ្លីបមួយ ត្រូវបានចែកចាយលើបណ្ដាញសង្គម Twitter កាលពីថ្ងៃអង្គារ អ្នកទាំងពីរបានជជែកគ្នាអំពីកុមារ ៧៧នាក់ ដែលបានបង្កើតមកហើយ។ “កុមារជាង៧០នាក់ ត្រូវបានបង្កើតចេញមកហើយ ឯស្រ្តី១៣នាក់ទៀត កំពុងរំពឹងថា នឹងផ្ដល់កំណើតដល់កូន ដែលកើតចេញពីមេជីវិតឈ្មោលរបស់គាត់”។ 

លោក Nagel បានប្រាប់អ្នកកាសែតអង់គ្លេស Claire Byrne ថា ការបរិច្ចាគមេជីវិតឈ្មោលរបស់គាត់ គឹធ្វើឡើងដោយមិនគិតថ្លៃនោះទេ។ 

គិតត្រឹមថ្ងៃទី១០ ខែមីនា Nagel បានប្រាប់កម្មវិធី «ពេលព្រឹក» របស់អូស្ដ្រាលីថា ចំនួនគ្រួសាររបស់គាត់បានកើនឡើងរហូតដល់ ៨២នាក់ហើយ។ នៅពេលគេសួរថា តើគាត់ធ្លាប់ស្វែងរកអ្នកដែលទទួលការបរិច្ចាគមេជីវិតឈ្មោល ឬអត់ Nagel បាននិយាយថា គាត់មិនមានដំណើរការត្រួតពិនិត្យអ្វីទេ ចំពោះស្រ្ដីដែលស្នើសុំជំនួយពីគាត់នោះ។ 

បើទោះបីជា  Nagel បានប្រាប់ថា លោកបានផ្ដល់មេជីវិតទៅកាន់ស្រ្ដី ហើយបង្កើតកូនជាច្រើន បើគិតអំពីមេជីវិតរបស់គាត់ គឺគាត់មានកូនច្រើន តែបើស្រ្តីដែលទទួលបាន ហើយថា មានកូននោះ គឺមិនច្រើននោះទេ គឺស្រ្តីម្នាក់ មានកូន១ ឬ២នាក់ប៉ុណ្ណោះ។ «ដូច្នេះវាមិនច្រើនទេ កុំផ្ដោតលើខ្ញុំ អ្នកផ្ដោតលើពួកគេច្រើនជាង ពួកគេដែលចង់មានគ្រួសារ»។ លោក Nagel និយាយបន្ថែម។ 

យោងតាមការចុះផ្សាយរបស់ Fox News បានឲ្យដឹងថា ថ្វីបើមើលទៅ Nagel ជាបុរសខ្លាំង ដែលបានផ្ដល់មេជីវិតឲ្យស្រ្តី និងបង្កើតកូនបានច្រើនក្ដី ប៉ុន្ដែ បុរសម្នាក់នេះ មិនមែនជាអ្នកជាប់កំណត់ត្រាលើពិភពលោកនោះទេ។ 

យោងតាមសារព័ត៌មាន The Guardian បានអោយដឹងថា បុរសម្នាក់ឈ្មោះ Louis នៅប្រទេសហូឡង់បានបង្កើតកូនចំនួន ២០០ នាក់ តាមរយៈការបរិច្ចាគមេជីវិត។ ទន្ទឹមនឹងនេះដែរ បុរសជនជាតិអង់គ្លេសម្នាក់ឈ្មោះ Simon Watson បានប្រាប់ BBC ថា គាត់បានបង្កើតកូន ៨០០ នាក់។

បុរសដែលត្រូវបានគេគិតថា បានបង្កើតកូនច្រើនជាងគេ គឺ Moroccan Sultan Ismail Ibn Sharif នៅចន្លោះឆ្នាំ ១៧២៧ ដល់ឆ្នាំ ១៦៤៥ មានកូនសរុបជាង ១ ០០០នាក់។ ទោះយ៉ាងនេះ តួលេខនេះ នៅមិនទាន់មានការបញ្ជាក់ផ្លូវការនៅឡើយទេ៕ 

ប្រភព៖ Fox News

Share.