ចិន – ថ្មីៗ​នេះ​មាន​ការ​ចុះ​ផ្សាយ​ព្រោងព្រាត​ពី​កាសែត​កូរ៉េ​ស្ដី​ពី​ដំណឹង​ដែល​កំពូល​តារា​សម្ដែង​ស្រី​ឈាន​មុខ​ប្រចាំ​ប្រទេស​ចិន​កញ្ញា​ Fan Bingbing នឹង​បង្ហាញ​វត្តមាន​សម្ដែង​រឿង​ជា​លើក​ដំបូង​ក្រោយ​រដ្ឋបាល​ចិន​ហាមឃាត់​មិន​ឱ្យ​កញ្ញា​មាន​មុខ​នៅ​គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ​ទាំង​ Online និង Offline។

រឿង​ថ្មី​ដែល​កញ្ញា​សម្ដែង​ក្នុង​នាម​ជា​តារា​កិតិ្តយស​នេះ​គ្រោង​នឹង​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ JTBC ដោយ​បច្ចុប្បន្ន​រឿង​នេះ​បាន​ថត​ចប់​ជា​ស្ថាពរ​ហើយ​។ យ៉ាង​ណា​មិញ​រូប​ភាព​និង​សកម្មភាព​ថត​ដែល​បែក​ធ្លាយ​ចេញ​មក​ខាង​ក្រៅ​បាន​ធ្វើ​ឱ្យ​មហាជន​មាន​ការ​ភ្ញាក់​ ព្រោះ​តែ​រាជិនី​សម្រស់​ Fan Bingbing ហាក់​ដូច​ជា​បាក់​ស្រុត​សម្រស់​ជាង​មុន​ខ្លាំង​ពេក​។

ភាពយន្ត​ដែល​ ហ្វាន ពីងពីង (Fan Bingbing) បាន​ចូលរួម​សម្ដែង​ជា​តារា​កិត្តិយស​មាន​ចំណង​ជើង​ថា​ «Insider» ជា​រឿង​ភាគ​បែប​វាយប្រហារ​បង្កប់​ទៅ​ដោយ​អាថ៌កំបាំង​ សាច់​រឿង​ផ្ដោត​ទៅ​លើ​បុរស​ម្នាក់​ដែល​ឆ្កួត​វង្វេង​ទៅ​នឹង​ការ​សងសឹក​តាំង​ពី​តូច​រហូត​ដល់​ធំ​ ហើយ​ជីវិត​របស់​គេ​បាន​ធ្លាក់​ដល់​ចំណុច​មួយ​ដែល​ទាប​ជា​ទីបំផុត​។

តាម​ដឹង​រឿង​ភាគ​ថ្មី​របស់​កូរ៉េ​ខាង​ត្បូង​នេះ​បាន​កំណត់​កាលបរិច្ឆេទ​បញ្ចាំង​នៅ​ក្នុង​កំឡុង​ខែមេសា​ឆ្នាំ​២០២២​នេះ​ហើយ​។

Telegram-Troryorng
Share.