ស្ថាប័នបវរកញ្ញា CIM ដែលមានឈ្មោះពេញថា Cambodia International Models បានបើកប្រកាសសម្ពោធសាកល្បងជាផ្លូវការ នៅបរិវេណផ្សារទំនើប Olympia កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២២ នេះ ដែលប្រមូលផ្ដុំដោយបវរកញ្ញា និងតារាបង្ហាញម៉ូដគ្រប់ជំនាន់ ដើរបង្ហាញវត្តមាននៅលើកម្រាលព្រំក្រហម។ កាន់តែអស្ចារ្យ នឹងអធឹកអធមទៀតនោះ កម្មវិធីក៏អញ្ជើញបវរកញ្ញាចក្រវាលកម្ពុជា ដើរបង្ហាញម៉ូដគ្រឿងពេជ្រដោយបានការជ្រោមជ្រែងពីហាង CSN J Samanang Jewelry។

ក្រុមហ៊ុន CIM គឺជាក្រុមហ៊ុនបង្ហាញម៉ូតប្រជុំដោយតារាដែលពោរពេញទៅដោយទេពកោសល្យកំពូល​ និង ជាក្រុមហ៊ុនរៀបចំពិធីការផ្សេងៗនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាក្រុមហ៊ុនឈានមុខគេក្នុងការ រៀបចំអភិវឌ្ឍន៏​ ហ្វឹកហាត់​ និងគ្រប់គ្រងតារានិងតួវ័យក្មេងដើម្បីក្លាយជាតារាបង្ហាញម៉ូត​ តារាសម្តែង​ ពិធីករ​ និងតារាល្បី។ មិនតែប៉ុណ្នោះ CIM ក៏មានទទួលរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិ​ ដូចជាបវរកញ្ញាចក្រវាលកម្ពុជានិងបវរកញ្ញាអន្តរជាតិកម្ពុជាជាដើម។ លើសពីនោះទៅទៀត ក្រុមហ៊ុន ក៏មានផលិតកម្មវិធីទូរទស្សន៍​ Digital Content និងព្រឹត្តិការណ៍ផ្សព្វផ្សាយផ្សេងៗផងដែរ។

លោក ម៉ែន និមលរតន៍ នាយកក្រុមហ៊ុន CIM Cambodia បានថ្លែងនៅក្នុងថ្ងៃកាត់ខ្សែបូរថា ឆ្លងកាត់ការហ្វឹកហាត់ដ៏ស្វិតស្វាញ និង បទពិសោធន៍ជាច្រើនឆ្នាំពីសំណាក់អ្នកគ្រប់គ្រងនៃក្រុម Sapor Modeling ដែលលោកធ្លាប់បម្រើការជាមួយ រហូតលោកទទួលបាននូវជោគជ័យ និង ឈានទៅដល់ការទទួលបាននូវជ័យលាភី Model Look 2005 ផងដែរ។ ក្រោយមកលោកក៏បានបង្កើតក្រុមបង្ហាញម៉ូត ជាបន្តបន្ទាប់មានដូចជា La Reine Modeling , Sun Super model ដែលលោកផ្ទាល់គឺជាគ្រូបង្ហឹក និងបង្ហាត់បង្រៀនតារាម៉ូដែលផ្ទាល់តែម្ដង។ បទពិសោធន៍ទាំងនេះហើយជាហេតុធ្វើឱ្យលោកមានការរំពឹងខ្ពស់ថា ការចាប់បដិសន្ឋិឡើងនូវក្រុមហ៊ុន CIM នឹងកាន់តែធ្វើឱ្យកម្ពុជាមានការឈានមុខឡើងជាបន្តបន្ទាប់ថែមមួយកម្រិតទៀតតាមរយៈបទពិសោធន៍ដែលលោកធ្លាប់ទទទួលបាន។

លោកបានបន្ដទៀតថា សព្វថ្ងៃវិស័យបវរកញ្ញាកំពុងតែទទួលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងមិនថាពីសំណាក់អ្នកគាំទ្រ និងបណ្ដារ Sponsor តូចធំ ។ ហើយក្រុមហ៊ុនក៏សង្កេតឃើញថាចំពោះបេក្ខជន បេក្ខនារីដែលចង់សម្រេចបំណង និងក្ដីស្រម៉ៃរបស់ខ្លួនឱ្យក្លាយមកជាអ្នកសិល្បៈ ឬ បវរកញ្ញា តារាបង្ហាញម៉ូត ក៏កាន់តែច្រើនឡើងៗ ហើយលោកក៏រីករាយទទួលស្វាគមន៍យ៉ាងកក់ក្ដៅចំពោះប្អូនៗជំនាន់ក្រោយដែលមានបំណងចង់ដើរលើវិស័យនេះដោយក្ដីរីករាយ និងទំនុកចិត្តជាមួយនឹងក្រុមហ៊ុន ព្រោះ CIM មានចក្ខុវិស័យតែមួយគឺ យើងទាំងអស់គ្នាដើម្បីកម្ពុជា៕

Telegram-Troryorng
Share.