បើជាមនុស្សប្រុសទំនាយថា៖

ក្នុងឆ្នាំនេះជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងនេះក៏ដោយអ្នកគង់ បានសម្រេចក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់មិត្តភក្តិរបស់អ្នកឬមនុស្សធ្វើការជា មួយអ្នក គេជាមនុស្សអាប់ជោគថោករាសីដឹកនាំអ្នកឲ្យខកខាតទុនក្នុងរយៈឆ្នាំនេះអ្នកមិនគួរ ធ្វើដំណើរីផ្លូវឆ្ងាយពេកទេសូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មីឬ ប្រកបការយ៉ាងណាក៏ដោយ អ្នកកុំធ្វេសប្រហែសឲ្យសោះ ហើយមិនគួរពឹងរកឲ្យ គេជួយទុក្ខធុរៈខ្លួនជាដាច់ខាត ។

បើជាមនុស្សស្រីទំនាយថា៖

ឆ្នាំនេះជាឆ្នាំដែលអ្នកត្រូវឃ្លាតពីទីកន្លែង បើសិនជាមិនដូច្នោះទេអ្នកមុខជាត្រូវនឿយ ណាយធុញទ្រាន់នឹងកន្លែងចាស់ឬត្រូវផ្លាស់ប្តូរទីលំនៅផងក៏មាន ពុំនោះសោតនាទីការពារ របស់អ្នកនឹងត្រូវរុះរើជាថ្មី បើមានការលក់ដូរជំនួញជួញប្រែជាអាជិព ការនេះនឹងបណ្តាជាហេតុឲ្យមានសេចក្តីតឹងចង្អៀតខ្លះៗតំណទៅពេលខាងមុខក្នុងឆ្នាំនេះអ្នកនឹងមានការ ស្តូប មាស់រង្គោះរង្គើរដល់ក្រុមហ៊ុន បើមានជើងឈ្នួលក្នុងបន្ទុក វានឹងធ្វើមោះមិនគាប់ឲ្យអ្នកមាន សេចក្តីហ្មងមួររឿយ មួយវិញទៀតញាតិពន្ធ័ឬមិត្តភក្ដីនឹងកើតជាក្តីរង្គាសឫស្សាដល់អ្នក ដោយបំពានលើផលល្អ និងសេចក្តីចម្រើនរបស់អ្នក ហេតុការណ៍ទាំងអស់នេះចូរអ្នកកុំភ្លេច ស្មារតីឲ្យសោះ បើយ៉ាងហោចណាស់ក៏នឹងមានវិបត្តិឈឺថ្កាត់មិនខានឡើយ។

ទស្សនាវីដេអូខាងក្រោមនេះ៖

ចុចមើលរាសីឆ្នាំជូត-ទំនាយជោគជតារាសីប្រចាំឆ្នាំខាល ចត្វាស័ក ! លោកអ្នកកើតឆ្នាំ «ជូត»

Telegram-Troryorng
Share.