ជាការ​ពិត​ណាស់​ឈាន​ចូល​មក​ដល់ថ្ងៃ​ទី​៤ ខែ​មេសា ឆ្នាំ​២០២២នេះ​ គឺ​កាន់​តែ​ខិត​ជិត​ចូល​ដល់​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឬ​មហាសង្ក្រាន្ត​ឆ្នាំ​ថ្មី​ហើយ​ គ្រប់​ផលិតកម្ម​ចម្រៀង​ និង​ទូរទស្សន៍​នានា​បាន​សំរុក​ថត​ចម្រៀង​និង​កម្មវិធី​កម្សាន្ត​សប្បាយ​​នានា​ដើម្បី​ត្រៀម​សម្រាប់​ចាក់​ផ្សាយ​ក្នុង​ថ្ងៃ​ឈប់​សំរាក​រយៈ​ពេល​៣​ថ្ងៃ​​ខាង​មុខ​នេះ​។

យ៉ាង​ណា​មិញ​ឈុត​សំលៀក​បំពាក់​ប្រពៃណី​ខ្មែរ​ពិត​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​និង​ប្រើប្រាស់​ច្រើន​ដើម្បី​ឱ្យ​ស្រប​និង​ស៊ី​ទៅ​នឹង​បរិយាកាស​ សម្រាប់​ឆ្នាំ​នេះ​ឈុត​សំលៀក​បំពាក់​របស់​អ្នក​នាង​ ឱក សុគន្ធ​កញ្ញា​ កំពុង​តែ​ផ្ទុះ​ការ​សរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ ក្រោយ​អ្នក​នាង​បាន​បង្ហោះ​រូប​ភាព​ជា​ច្រើន​សន្លឹក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៤​ ខែ​មេសា​ នេះ​។

មហាជន​បាន​ចូល​មក​ខមមិន​ សរសើរ​យ៉ាង​ច្រើន​ នៅ​ខាងក្រោម​ផុស​របស់​អ្នក​ម្ដាយ​កូន​មួយ​រូប​នេះ​ថា​៖ «ស្អាត​ខ្លាំង​ណាស់​រក​ក​ន្លែង​ទាស់​គ្មាន​ទេ​បង​ ​សម​សួន​ជា​នារី​ខ្មែរ​ ​ប្រណិត​និង​ស្រស់​បំផុត​ ​ស្រឡាញ់​បង​​កញ្ញា​គ្មាន​ថ្ងៃ​ប្រែ​🥰♥️🇰🇭🇰🇭🇰🇭🇰🇭♥️♥️ Queen of pop Cambodia🇰🇭🇰🇭🇰🇭🇰🇭♥️♥️», «ស្រស់ស្អាតណាស់Idol🥰😘😘», «ស្អាត ប្លែក សុភាពគ្រប់ឈុត»

ចង់​ដឹង​ថា​ឈុត​របស់​អ្នក​នាង​ ឱក សុគន្ធ​កញ្ញា ស្អាត​និង​ទាក់ទាញ​បែប​ណា​សូម​ទស្សនា​រូប​ខាង​ក្រោម​៖

Telegram-Troryorng
Share.