ថ្វីត្បិតតែការប្រកួតបវរកញ្ញាចក្រវាឡបានប្រកួតចប់ជាស្ថាពរ ហើយបានរកឃើញអ្នកដែលជាម្ចាស់តំណែងបវរកញ្ញាចក្រវាឡពិភពលោកគឹបវរកញ្ញាមកពីប្រទេសម៉ិកស៊ិកហើយក្ដី តែអ្នកគាំទ្រមួយចំនួនធំនៅតែមិនអស់ចិត្តបង្ហាញពីការយល់ឃើញរៀងៗខ្លួន។ មិនខុសពីពលរដ្ឋកម្ពុជាមួយចំនួនធំដែលផ្ញើក្ដីសង្ឃឹមលើកញ្ញា រ៉េត សារីតា លោកជំទាវ ទ្រី ដាណា អ្នកជំនួញនិងជាតារាហ្វេសប៊ុកដ៏ល្បីក៏បានបញ្ចេញនូវការយល់ឃើញជុំវិញការប្រកួត និង រឿងដែល សារីតា មិនឡើងដល់វគ្គ Top21 នៅលើផេកផ្លូវការរបស់ខ្លួនផងដែរ។
សូមចុចត្រង់នេះ៖ មិនបានជាប់ Top 21 តែ រ៉េត សារីតាបានជាប់ Number… ក្នុងបេះដូងអ្នកគាំទ្រ!

ខ្លឹមសារនៅក្នុងសំណេររបស់អ្នកជំនួញដ៏ល្បីល្បាញនៅស្រុកខ្មែរដែលបានបង្ហោះកាលពីរាត្រីថ្ងៃទី១៨ ខែឧសភា ម្សិលមិញនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងច្រើនអំពីមហាជន ជាពិសេសអ្នកដែលបានឃើញសំណេរខាងលើបានចូលមកគាំទ្រនិងសាទរចំពោះការលើកឡើងរបស់ឧកញ៉ា ទ្រី ដាណា ទៅលើការយល់ឃើញពាក់ព័ន្ធនឹងការប្រកួតរបស់កញ្ញា រ៉េត សារីតាលើឆាកប្រកួតអន្តរជាតិ។
«សុំនិយាយតិចដែរថ្ងៃនេះ រឿងបវរកញ្ញាតំណាងជាតិយើង រ៉េត សារីតា ទៅប្រកួតនៅអាមេរិកខ្ញុំឃើញវីដេអូខ្លះដែរ ទោះមិនបានចំណាត់ថ្នាក់ Top21 តែខ្ញុំសរសើរគាត់ ខ្ញុំរំភើបចិត្ត ដែលគាត់មានជំនឿចិត្ត ខំប្រឹងធ្វើបានយ៉ាងល្អ ទឹកមុខគាត់ញញឹម លាយភាពរឹងមាំ ជាអត្តសញ្ញាណខ្មែរយើង គាត់និយាយបានល្អ មានទំនុកចិត្ត។ យ៉ាងហោចណាស់យើងបានបង្ហាញទង់ជាតិ សំលៀកបំពាក់យើង វប្បធម៌យើង ទៅមនុស្សរាប់លាននាក់ទូទាំងពិភពលោក។ អ្វីដែលកាន់តែរំភើបចិត្ត គឺឃើញប្រជាជនខ្មែរយើង យុវជនខ្មែរយើង គាំទ្រយ៉ាងខ្លាំង ជាកម្លាំងចិត្ត ជួយ share ជួយ like គ្រប់កន្លែង និងចំណាយលុយ Vote ទៀត។ នេះជាកម្លាំងចិត្ត ភាពកក់ក្ដៅ ហើយក៏ជាថាមពលដល់អ្នកក្រោយៗទៀត ឱ្យកាន់តែខំប្រឹង ហើយនាងខ្ញុំក៏រង់ចាំផ្ដល់កម្លាំងចិត្តដូចគ្នា។ យើងត្រូវរួមគ្នាគាំទ្រ ទើបវប្បធម៌ដ៏ល្អរបស់យើង ផ្សាយគ្រប់ទិសទី»។

ឧកញ៉ា ទ្រី ដាណា អ្នកជំនួញហាងមាសនិងត្បូងពេជ្រដ៏ជោគជ័យមួយរូប គឺជាបុគ្គលលេចធ្លោនិងមានមុខមាត់ខ្លាំងក្នុងសង្គមផ្នែកមនុស្សធម៌ជួួយដល់អ្នកទីទ័លក្រ លំបាកខ្វះលទ្ធភាព និងជួយដល់សង្គម៕
