វីដេអូ​កំប្លែង​របស់​ក្រុម​អ្នក​នាង​ ចោមច័ន្ទ​ ដែល​សម្ដែង​រឿង​ឡាំយ៉ង​ ទទួល​បាន​ការ​ស្រលាញ់​និង​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​ព្រោះ​វីដេអូ​កំប្លែង​របស់​អ្នក​នាង​មាន​តែ​មតិ​សរសើរ​ភាគ​ច្រើន​ ចំណែក​ចំនួន​ Views Share និង​ Comment ក៏​ច្រើន​ខ្លាំង​ដែរ​។ ប៉ុន្តែ​វីដេអូ​កំប្លែង​ដែល​អ្នក​នាង​បាន​បង្ហោះ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មេសា​ ឆ្នាំ​២០២២​ ម្សិលមិញ​នេះ​ មាន​ទាំង​មតិ​សរសើរ​និង​រិះគន់​ដូច​គ្នា​ ពិសេស​ករណី​​អ្នក​នាង​ ចោម​ច័ន្ទ​ បាន​ចាប់​កោរ​សក់​តា​ចេក​ស្រស់​ៗ​ពិត​ៗ​តែម្ដង​។

មនុស្ស​មួយ​ចំនួន​ធំ​សើច​សប្បាយ​និង​សរសើរ​ចំពោះ​ថ្វី​ដៃ​សម្ដែង​របស់​អ្នក​នាង​ចោម​ច័ន្ទ​និង​ក្រុម​សម្ដែង​របស់​អ្នក​នាង​ ដែល​ប៉ិន​ប្រសប់​ធ្វើ​ឱ្យ​មហាជន​សើច​សប្បាយ​រសាយ​កង្វល់​ ប៉ុន្តែ​​ក្នុង​ចំណោម​មតិ​គាំទ្រ​នោះ​ក៏​មាន​មតិ​មួយ​ចំនួន​មិន​សប្បាយ​ជាមួយ​នឹង​ការ​សម្ដែង​របស់​អ្នក​នាង​ចោមចាន់​​ឡើយ​ ដោយ​គេ​យល់​ឃើញ​ថា​ការ​សម្ដែង​នេះ​មាន​ភាព​លើស​ ឬ​ជ្រុល​ហួសហេតុ​ ដោយ​សារ​តែ​អ្នក​នាង​បាន​ប្រើ​កន្ត្រៃ​ត្រង់​ឌឺ​កោរ​សក់​របស់​តា​ចេក​តារា​កំប្លែង​វ័យ​ចំណាស់​​ឆៅ​ៗ​ស្រស់​ៗ​តែ​ម្ដង​។

សង្កេត​តាម​រយៈ​ខមមិន​មួយ​ចំនួន​បាន​លើក​ឡើង​ជា​ទស្សនៈ​បែប​នេះ​៖ «​អាណិត​តា​ចេក​ណាស់​», «​មួយ​រឿង​នេះ​តា​ចេក​ខាត​ហើយ​», «ជ្រុល​ពេក​», «បើ​សិន​ខ្ញុំ​ជា​ក្រសួង​ ដាក់​អោយ​អាម៉ាស​មុខ​», «យក​តម្រាប់​តាម​គេ​អ៊ីចឹង​ មាន​គិត​អត់​ថា​យ៉ាង​ណា​ដែរ​ ដែល​យើង​ជា​កូន​ចៅ​ខ្មែរ​អង្គ​រ​ទាំង​មូល​នេះ​», «ឈប់​ក្បាច់​សំផឹង​រយ​បាន​ឈប់​ទៅ​ កុំ​បំពុល​ពេក», «ជ្រុល​ពេក​ហើយ​ឡាំយ៉ង​អាង​​មាន​លុយ​អោយ​គេ​ថត​ដើរ​តួ​កោរ​កាត់​គេ​តាម​ចិត្ត​មង​ហើយ​ មិច​មិន​ដូ​ប៉ា​អោយ​ល្អ​ជាង​នឹង​បន្តិច​ទៅ​», «លេង​ដូច​ជា​ជ្រុល​ពេក​ហើយ​អាណិត​តា​ចេក​ណាស់​»

ថ្វី​ត្បិត​មាន​ការ​លើក​ឡើង​មិន​សូវ​ជា​ពេញ​ចិត្ត​ចំពោះ​អ្នក​នាង​ ចោមច័ន្ទ​ ដែល​ចាប់​កោរ​សក់​លោក​តា​ចេក​ពិត​ៗ​ដូច្នោះ​មែន​ប៉ុន្តែ​បើ​យោង​តាម​លោក​គឹមសាន​ជាប្អូន​ប្រុស​បង្កើត​អ្នក​នាង​ចោម​ច័ន្ទ​​បាន​ចូល​មក​ឆ្លើយ​តប​ថា​នោះ​គឺ​ជា​ការ​ស្ម័គ្រ​ចិត្ត​ទាំង​សង​ខាង​ ម្យ៉ាង​ដោយ​សារ​តែ​លោក​តា​​ចេកចង់​កោរ​សក់​ដែរ​ទើប​គាត់​សម្ដែង​កោរ​សក់​ពិត​ៗ​តែ​ម្ដង​ទៅ​។

យ៉ាង​ណា​មិញ​ចំពោះ​ករណី​ខាង​លើ​នេះ​សារ​ព័ត៌មាន​ត្រយង​កំពុង​តែ​ព្យាយាម​ទំនាក់ទំនង​ទៅ​កាន់​លោក​តាចេក​ ឬ​អ្នក​នាង​ចោមច័ន្ទ​ដើម្បី​សាកសួរ​លម្អិត​ថា​តើ​ការ​កោរសក់​សម្ដែង​ពិត​ៗ​នេះ​គឺជា​ការ​ស្ម័គ្រ​ទាំង​សង​ខាង​ឬ​ក៏​យ៉ាង​ណា​ដែរ​ ហើយ​បើ​សិន​ជា​មាន​ដំណឹង​អ្វី​ថ្មី​សារ​ព័ត៌មាន​ត្រយង​នឹង​លើក​យក​មក​ផ្សាយ​ជូន​ជា​បន្ត​បន្ទាប់​ទៀត​៕

ប្រភព៖ Choum Chann

Telegram-Troryorng

Share.