ក្រុម​បាល់ទាត់​ Manchester City ត្រូវ​បើក​ទ្វា​កីឡដ្ឋាន Etihad ក្នុង​ទីក្រុង Manchester របស់​ខ្លួន​ទទួល​ក្រុម Atletico Madrid របស់អេស្ប៉ាញ ក្នុងវគ្គ​៨ក្រុម​ចុងក្រោយ នៃ​​ពានរង្វាន់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Champions League 2022 នៅ​វេលា​ម៉ោង​​២​រំលង​អាធ្រាត្រ​យប់​ថ្ងៃ​ពុធ ទី​០៦ ខែមេសា ឆ្នាំ​២០២២។

មុនជួបគ្នាយប់នេះលោក Diego Simeone គ្រូបង្គោលរបស់ក្រុម Atletico Madrid បានលើកឡើងដូច្នេះថា៖«Man City គឺជា​ក្រុម​ខ្លាំងមានកីឡាករល្អៗ ប៉ុន្តែរដូវកាលមុន Chelsea បានយកឈ្នះ Man City ១-០ នៅក្នុងវគ្គផ្តាច់ព្រ័ត្រ UCL»។

ប្រវត្តិជួបគ្នា៣លើកចុងក្រោយរវាង Pep Guardiola ទល់នឹង Diego Simeone៖
– ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ Bayern Munich ២-១ Atletico Madrid (Pep Guardiola ឈ្នះ)
– ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ Atletico Madrid ១-០ Bayern Munich (Diego Simeone ឈ្នះ)
– ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១២ Atletico Madrid ១-២ Barcelona (Pep Guardiola ឈ្នះ)៕

Telegram-Troryorng

Share.